ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម  ឃួង ស្រេង ប្រាប់អាជ្ញាធរមូលដ្ឋានថា៖ក្នុងនាមជាអ្នកបំរើប្រជាពលរដ្ឋ នៅពេលពួកគាត់មានទុក្ខ ដាច់ខាតត្រូវតែមានមុខ ចុះជួយពួកគាត់ បើហួសពីសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍ទៅថ្នាក់លើភ្លាម 

123

ភ្នំពេញ៖ឯកឧត្តម  ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានលើកឡើងថា៖ ក្នុងនាមអាជ្ញាធរដែលជាអ្នកបំរើប្រជាពលរដ្ឋ នៅពេលពលរដ្ឋមានទុក្ខ ដាច់ខាតត្រូវតែមានមុខ ចុះជួយពួកគាត់ បើហួសពីសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍ទៅថ្នាក់លើភ្លាម ដើម្បីដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលានិងសូមឱ្យមន្ត្រីយើង យកគំរូតាមថ្នាក់ដឹកនាំកំពូលរបស់យើង លើកិច្ចការងារ បំរើប្រជាពលរដ្ឋ។

   ការលើកឡើងបែបនេះរបស់ ឯកឧត្តម  ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានធ្វើឡើង នារសៀលថ្ងៃសៅរ៍ទី០៥ កក្កដាខែកក្កដាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា

សង្កាត់ស្ទឹងមានជ័យទី១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដោយមានកាេចូលរួមពី ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងលោកសេង គន្ធ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ។

  ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេងបានស្នើឱ្យលោកប្រធានភូមិទាំ៨ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានាដែលសំរេចបានលើកឡើងពីចំណុចខ្វះខាតនិងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយ ឱ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។

    ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ មន្ត្រីសង្កាត់ដែលកើតចេញពីមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានឱ្យបានល្អ តាមរយៈការផ្សព្វផ្សាយអប់រំណែនាំពួកគាត់ឱ្យបានច្រើន ហើយសកម្មភាពនៃការរៀបចំសណ្តាប់ធ្នាប់នេះ ត្រូវតែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ប្រជាពលរដ្ឋយើងនៅពេលបច្ចុប្បន្ននេះ មានភាពស៊ីវីល័យហើយ។ទីក្រុងមួយស្អាត ដាច់ខាតត្រូវមានការចូលរួមពីប្រជាពលរដ្ឋ។

  ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យលោកមេភូមិនិងលោកចៅសង្កាត់ ចុះអប់រំណែនាំប្រជាពលរដ្ឋជាប្រចាំ កុំឱ្យពួកគាត់បោះសំរាមចោលទៅក្នុងប្រឡាយទឹក។បន្ថែមពីនេះត្រូវធ្វើអ្វីៗដើម្បីបំរើប្រជាពលរដ្ឋ ដោយកុំគិតថា រឿងនេះ រឿងនោះតូចតាចឱ្យសោះ រឿងតូច តាចនេះហើយ ជាការសន្សំពន្ទុរបស់យើងក្នុងនាមជាអ្នកបំរើប្រជាពលរដ្ឋដោយផ្ទាល់។

  ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ អ្នកដែលអភិវឌ្ឃប្រទេសជាតិ រក្សាសន្តិភាពនិងការពារបូរណៈភាពទឹកដី គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី។

  ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់កំលាំងកាយ កំលាំងចិត្តរហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក ហើយចំពោះអ្វីដែលជាការស្នើសុំរបស់លោកប្រធានភូមិទាំង៨ ពាក់ព័ន្ធឱ្យជួយការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ឯកឧត្តម ឃួង ស្រេង បានឯកភាពនិងទទួលយកទាំងអស់ ដោយអនុវត្តជាជំហានៗ៕

អត្ថបទដែលជាប់ទាក់ទង