ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

71

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃ កម្មវិធី កែទម្រង់របស់រាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួល បន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការកែទម្រង់ច្បាប់នៅកម្ពុជា ត្រូវបានបង្កើត ឡើង រួមគ្នានឹងការកែទម្រង់យុត្តិធម៌ តាម រយៈ ការអនុម័តជាផ្លូវការនូវកម្មវិធី «ការកែទម្រង់ ច្បាប់ និងតុលាការ» ដោយកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០០៣ ក្រោមអធិបតីភាពសម្ដេចតេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុង ចក្ខុ វិស័យ បង្កើតនូវវិស័យច្បាប់ និងតុលាការ មួយដែលអាចជឿទុកចិត្តបាន និងមានស្ថិរ ភាព សម្រាប់ទ្រទ្រង់គោលការណ៍ សិទ្ធិ របស់ បុគ្គល ការបែងចែកអំណាចដាច់ពីគ្នា និង នីតិរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស តាមរយៈការលើកស្ទួយនូវការរីក ចម្រើន សេដ្ឋកិច្ចនាំមុខដោយ វិស័យ ឯកជន។

ក្នុងទស្សនវិស័យនៃការបង្កើនល្បឿនការកែទម្រង់ច្បាប់ និងតុលាការ រាជរដ្ឋា ភិ បាល ក៏បានអនុម័តនូវកម្មវិធីសកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និង តុលាការ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៥ ដើម្បី លើកកម្ពស់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាល់ទី១ និង ដែលត្រូវបានបន្តចាត់ទុកជាការងារអាទិភាពនៅដំណាក់កាលទាំងបួន នៃយុទ្ធ សាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ដោយពិនិត្យឃើញអំពីវិសាលភាព សារៈសំខាន់ និងភាពចាំបាច់នៃការ ជំរុញល្បឿន នៃ ការ កែទម្រង់ច្បាប់ រាជរដ្ឋាភិបាលនីតិកាលថ្មី ក្រោម ការ ដឹកនាំ ប្រកបដោយភាពស្វាហាប់ និងជវ ភាព ថ្មីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅដើម អាណត្តិទី៧ នៃរដ្ឋសភានេះ បាន សម្រេច ធ្វើវិចារណកម្មស្ថាប័ន នៃគណៈកម្មា ធិការ ដឹក នាំការកែទម្រង់ច្បាប់ និងប្រព័ន្ធ យុត្តិធម៌ ដោយបង្កើតស្ថាប័នពីរដោយឡែកពីគ្នា គឺ គណៈកម្មាធិការដឹកនាំការ កែទ ម្រង់ ច្បាប់ ដឹកនាំដោយទីស្តីការគណៈរដ្ឋមន្ត្រី ដែល ផ្តោតលើការកែទម្រង់ប្រព័ន្ធ ច្បាប់ ទាំងមូលរបស់ប្រទេស រីឯគណៈកម្មាធិការដឹក នាំការ កែទម្រង់យុត្តិធម៌ ដឹកនាំដោយ ក្រសួងយុត្តិធម៌ ដែលផ្តោតលើការកែទម្រង់ ប្រព័ន្ធ យុត្តិ ធម៌ប្រទេស ស្របតាម អាទិ ភាព គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានចា រឹកទុកជាស្នូល នៃយុទ្ធ សាស្ត្របញ្ចកោណ។

ស្របតាមទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ រាជ រដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ តាមព្រះរាជក្រឹត្យ លេខ នស/រកត/០២២៤/១៥០ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបាន កំណត់ តួនាទី និងភារកិច្ច ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ គាំទ្រ សម្រប សម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ និងពង្រឹងមុខងារនីតិកម្ម នៃ ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការ គណៈ រដ្ឋ មន្ត្រី ក្នុងបុព្វហេតុ នៃការពង្រឹងនិងពង្រីកគុណភាព និងប្រសិទ្ធភាពនៃវប្បធម៌ នីតិរដ្ឋ របស់ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងស្មារតីនេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានរៀបចំ «ក្របខ័ណ្ឌយុទ្ធ សាស្ត្រនៃកម្មវិធី កែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដែលជាមគ្គុទេសក៍បង្ហាញផ្លូវ ក្នុងការដឹកនាំ សម្របសម្រួល ការផ្តល់ប្រឹក្សា ការតាក់តែង ការត្រួតពិនិត្យការអនុវត្ត និងការដោះស្រាយវិវាទនៃច្បាប់ ដោយត្រូវធានា ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព នៃ ការ អនុវត្តច្បាប់ ស្របតាមចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយ កំណត់ដាក់ ចេញ យុទ្ធសាស្ត្រគន្លឹះចំនួន៤គឺ យុទ្ធសាស្ត្រគន្លឹះទី១ ដឹកនាំ និងសម្រប សម្រួល ចង ក្រង និងផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគន្លឹះទី២ ដឹកនាំ និង សម្របសម្រួលរៀបចំ ក្របខ័ណ្ឌតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធ សាស្រ្ត គន្លឹះទី៣ ដឹកនាំនិងសម្របសម្រួលពិនិត្យ និងវាយតម្លៃគុណភាព និងប្រសិទ្ធ ភាពនៃការតាក់តែងនិងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រ គន្លឹះទី៤ ដឹកនាំនិងសម្របសម្រួលរៀបចំក្របខ័ណ្ឌ ដោះស្រាយវិវាទ គតិយុត្ត និង ការពារនីត្យានុកូលភាព។

ផ្អែកតាមយុទ្ធសាស្ត្រគន្លឹះទាំង៤ខាងលើ គណៈកម្មាធិការដឹកនាំការកែទម្រង់ ច្បាប់ បាន រៀបចំនូវគោលដៅយុទ្ធសាស្ត្រនៃការកែទម្រង់ច្បាប់ចំនួន៤ ដែលអាច សម្រេច តាមជំហាននៃការកែទម្រង់ និងលំដាប់អាទិភាពនៃសេចក្តីត្រូវការជាក់ស្ដែង សម្រាប់ រយៈពេល២០ឆ្នាំទៅមុខ ដែលចែកជា ៤ដំណាក់កាលរួមមាន៖

ទី១៖ ពិនិត្យានុភាវូបនីយកម្មនៃលិខិតបទដ្ឋានគតិយុត្ត (Accessibility of Laws) សំដៅដល់ការផ្សព្វផ្សាយជាសាធារណៈ តាមបែបប្រពៃណីផង (លិខិតរឹង) និងបែប ទំនើប ឬឌីជីថល (លិខិតទន់) ដែលធានាភាពជឿទុកចិត្តបាន សុពលភាពគតិយុត្ត អាចជំទាស់បាន និងទទួលស្គាល់ ឬទទួលខុសត្រូវដោយសា្ថប័នជាក់លាក់ (ជាក់ ស្តែង ទីស្តីការគណៈរដ្ឋមន្ត្រី)

ទី២៖ សុខដុមភាវូបនីយកម្មនៃបទដ្ឋានគតិយុត្ត (Harmo nization of Laws) សំដៅ ដល់ការធានាសង្គតិភាព បូរណភាព និង នីត្យា នុកូល ភាព នៃការតាក់តែង សេច ក្តី ព្រាងច្បាប់ ការបកស្រាយ និងការអនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្ត

ទី៣៖ ឯកសណ្ឋានូបនីយកម្មប្រព័ន្ធច្បាប់ (Uniformization of Legal System) សំដៅដល់ការបន្ស៉ីគ្នារវាងប្រព័ន្ធច្បាប់ខ្មែរបច្ចុប្បន្ន ជាមួយប្រព័ន្ធ ច្បាប់ផ្សេងៗ ស្រប តាម តម្រូវការកែទម្រង់នានារបស់ក្រសួង ស្ថាប័ន នៃរាជ រដ្ឋា ភិបាល ក្នុងបំណងធានា ឯក ភាពជាប្រព័ន្ធនៃនីតិរដ្ឋកម្ពុជា

ទី៤៖ បូរណភាពនៃប្រព័ន្ធច្បាប់ និងចីរភាពវប្បធម៌នីតិរដ្ឋ (Integrity of the Legal System and Continuity in Respect for the Rule of Law) សំដៅដល់ ការ កសាងអត្ត សញ្ញាណ នៃប្រព័ន្ធ ច្បាប់កម្ពុជា ដោយធានាបាននូវការប្រកាន់ខ្ជាប់ជានិរន្ត រ៍ នូវ ការគោរពប្រតិបត្តិ និង តម្កល់ ច្បាប់ជាធំពីសំណាក់ប្រជាពលរដ្ឋ អ្នកដឹកនាំ និង គ្រប់ ក្រសួង ស្ថាប័នដោយ ស្មើភាពគ្នា និងជំនឿទុកចិត្ត។

បន្ថែមពីលើនេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងទីស្តីការគណៈរដ្ឋមន្ត្រី ក៏ត្រូវបំពេញមុខងារ និងតួនាទីស្នូលរបស់ខ្លួនចំនួន៤បន្ថែមទៀតរួមមាន៖

ទី១៖ ភាពជឿទុកចិត្តបាននៃលិខិតបទដ្ឋានគតិយុត្ត សំដៅដល់លិខិតបទដ្ឋានគតិ យុត្ត ត្រូវបានប្រមូលផ្តុំនិងផ្សព្វផ្សាយ ប្រកបដោយភាពជឿទុកចិត្តបាន និងអាច ជំទាស់ បាន ជូនដល់សាធារណជន ដោយសា្ថប័នទទួលខុសត្រូវជាក់លាក់។ ក្នុងន័យ នេះ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត មិនត្រឹមតែ តាក់តែងឡើងដោយ បង្កប់នូវ គុណ តម្លៃ រួម ឆ្លើយតបនឹងតថភាពសង្គមជាក់ស្ដែង បម្រើឱ្យការកសាងជាតិ និងការអភិវឌ្ឍ សង្គម សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាំង តាមមធ្យោបាយប្រពៃណី ទាំងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល ដែលអនុញ្ញាត ឱ្យមន្ត្រីអនុវត្ត និងប្រជាពលរដ្ឋ អាចងាយស្វែងរក ស្វែងយល់ និងសិក្សារៀនសូត្រ បាន។ ក្នុងន័យនេះ ទីស្តីការគណៈរដ្ឋមន្ត្រី មានភារកិច្ចធានាថារាល់ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តដែលក្រសួង ស្ថាប័ន បានរៀបចំនិងដាក់ឱ្យអនុវត្ត ត្រូវបានប្រមូល ចងក្រង និងផ្សព្វផ្សាយជាសាធារណៈជាអាទិ៍ ការរៀបចំចងក្រង ច្បាប់ និង លិខិត បទ ដ្ឋាន គតិយុត្ត តាមវិស័យផ្អែកតាមវិធីសាស្ត្រក្រមភាវូបនីយកម្ម ការរៀបចំឱ្យមាន ប្រព័ន្ធ គ្រប់គ្រងនិងផ្សព្វផ្សាយទិន្នន័យរួម និងការចងក្រងជាសទ្ទានុក្រមគតិយុត្ត តាមវិស័យ។

ទី២៖ បូរណភាពនៃនីតិធរមានឬនីតិវិជ្ជមាន សំដៅដល់នីតិធរមាន/វិជ្ជមាន ដែលមាន លក្ខណៈពេញលេញ ប្រទាក់ក្រឡា សង្គតិភាព និងឥតខ្វះចន្លោះដែលត្រូវបានប្រមូល ផ្ដុំពីគ្រប់ក្រសួង ស្ថាប័ន ដោយបានរៀបចំសម្រាប់អនុវត្តគោលនយោបាយ និងយុទ្ធ សាស្ត្ររបស់រាជរដ្ឋាភិបាល ស្របតាមរបៀបវារៈ គោលនយោបាយ របស់រាជរដ្ឋា ភិ បាល ហើយធានាបានថាផ្ដល់ផលប៉ះពាល់ជាវិជ្ជមានដល់បុគ្គល សហគមន៍ អង្គការ ក្រុមហ៊ុន ធុរកិច្ច សេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។

ទី៣៖ តុល្យភាពនៃមុខងារ និងសមត្ថកិច្ច សំដៅដល់ប្រព័ន្ធស្ថាប័ន មុខងារ សមត្ថ កិច្ច និងយន្តការ ដែលធានាឱ្យមានការបែងចែកមុខងារ និងតួនាទីរវាងអ្នកអនុវត្ត ច្បាប់ និងអ្នកត្រួតពិនិត្យការអនុវត្តច្បាប់ ប្រកបដោយគណនេយ្យភាព សុចរិតភាព សមធម៌ និងតុល្យភាពរវាងមុខងារ សិទ្ធិអំណាច និងការទទួលខុសត្រូវ ជៀសវាង ការបំពានសិទ្ធិអំណាច ដែលនាំទៅរកការប៉ះពាល់ដល់គោលការណ៍គ្រឹះនៃជវភាព នៃប្រព័ន្ធតួអង្គតែមួយ។

ទី៤៖ មណ្ឌលមជ្ឈភាព សំដៅដល់អព្យាក្រឹតភាព និងភាពជាកណ្តាលរបស់ គណៈ កម្មា ធិការ ដឹកនាំការកែទម្រង់ច្បាប់ និងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការធានា សម្រប សម្រួល និងដោះស្រាយភាពមិនស៊ីចង្វាក់គ្នា ការត្រួតស៊ីគ្នា ឬទំនាស់រវាងច្បាប់ និង លិខិត បទដ្ឋានគតិយុត្តជាសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធនានាក្នុង ពេល អនុ វត្ត។ ក្នុងករណីក្រសួងស្ថាប័នពីរ ឬច្រើន មានទស្សនៈផ្សេងគ្នា ក្នុងពេលអនុវត្តគណៈ កម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងទីស្តីការគណៈរដ្ឋមន្រ្តី មានភារកិច្ចស្នូលក្នុង ការ ធានាការឯកភាពគ្នា ទាំងលើការប្រើប្រាស់ពាក្យច្បាប់ ទស្សនាទានច្បាប់ ទាំងការ កំណត់ ខ្លឹមសារ ឬអភិក្រមនៃការបកស្រាយ ខ្លឹមសារច្បាប់។

ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលនេះ ត្រូវបានរៀបចំ និង ដាក់ ឆ្លង កិច្ចប្រជុំក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នា ថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ និង ដាក់ពិភាក្សាយ៉ាងទូលំទូលាយក្នុងសិក្ខាសាលាថ្នាក់ ជាតិនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័ន វិជ្ជាជីវករច្បាប់ សាស្ត្រាចារ្យនីតិសាស្ត្រ អ្នកជំនាញការជាតិ និងអន្តរជាតិ ប្រមាណ២៥០រូប។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា កម្ពុជាត្រូវការប្រព័ន្ធច្បាប់ មួយ ដែលផ្អែកលើនីតិរដ្ឋ ដើម្បីការពារឯករាជ្យ បូរណភាពទឹកដី ភាពជាម្ចាស់ ការពារ សិទ្ធិ មនុស្ស និងកម្មសិទ្ធិឯកជន យុត្តិធម៌សង្គម ព្រមទាំងគាំទ្រដល់សេដ្ឋកិច្ចទីផ្សារ ដែល រស់រវើក ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចទាំងមូល។

សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវ បំពេញតួនាទីយ៉ាងសំខាន់ជាយន្តការដឹកនាំសម្របសម្រួល និងជំរុញអនុវត្តការ ងារកែ ទម្រង់ ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាពនិងប្រសិទ្ធ ភាព ច្បាប់។ ជាមួយគ្នានេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវបំពេញ តួ នា ទី ក្នុងការដឹកនាំ ការសម្របសម្រួល គាំទ្រ និងពង្រឹងមុខងារនីតិកម្មនៃក្រសួង ស្ថាប័ន របស់ រាជរដ្ឋាភិបាល ជាមួយនឹងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង បុព្វ ហេតុនៃការកសាងអត្តសញ្ញណ នៃប្រព័ន្ធច្បាប់កម្ពុជា ការពង្រឹងនិងពង្រីកគុណភាព ប្រសិទ្ធភាពនៃវប្បធម៌នីតិរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា និងមានវិសាល ភាព គ្រប ដណ្តប់លើការកសាងប្រព័ន្ធច្បាប់កម្ពុជាទាំងមូលនៅលើមាគ៌ានៃការពង្រឹងអភិបាលកិច្ច និងធានាចីរភាពនៃវប្បធម៌នីតិរដ្ឋ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិផង និងប រិ ការ ណ៍ ប្រវត្តិសាស្ត្រកម្ពុជាផង។

សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចផងដែរថា ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធី កែ ទម្រង់ ច្បាប់របស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបរៀងដោយយកចិត្តទុកដាក់ និង ពិគ្រោះ យោបល់គ្រប់ជ្រុងជ្រោយជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយគណៈកម្មាធិការ ដឹក នាំ ការកែទម្រង់ច្បាប់ គឺជាមគ្គុទេសក៍បង្ហាញផ្លូវដំបូង ក្នុងការដឹកនាំ គ្រប់គ្រង និង អនុវត្ត ការងារទាក់ទងនឹងការកែទម្រង់ច្បាប់ ដោយគណៈ កម្មាធិការ ដឹកនាំ ការកែ ទម្រង់ ច្បាប់ សំដៅកែទម្រង់ច្បាប់កម្ពុជាឱ្យ ទៅជាប្រព័ន្ធច្បាប់មួយដែលមានឯកភាព ប្រសិទ្ធភាព សមានគតិភាព ឧត្តមានុភាពគតិយុត្ត និងសន្តិសុខ គតិយុត្ត ស្របតាម ឧត្តមានុវត្តន៍អន្តរជាតិនិងបរិការណ៍កម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងភាគី ពាក់ ព័ន្ធទាំងអស់ ផ្តល់កិច្ចសហការ និងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងមាន ប្រសិទ្ធ ភាពជាមួយគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៅក្នុងការអនុវត្ត ក្រប ខ័ណ្ឌ យុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ ច្បាប់របស់រាជរដ្ឋាភិបាលនេះ ជាពិសេសនៅក្នុង ការ បង្កើតនិងដាក់ឱ្យដំណើរការគណៈកម្មការជំនាញ ទទួលបន្ទុកតាមវិស័យ គណៈ កម្មការជាតិការពារនីត្យានុកូលភាព គណៈកម្មការជាតិភាសាច្បាប់ និងក្រុមការងារ កែ ទម្រង់ច្បាប់នៅក្នុងក្រសួង ស្ថាប័ន។

ផ្អែកលើការគាំទ្រ និងការចូលរួមអនុវត្តដោយសកម្ម និងប្រកបដោយការទទួល ខុស ត្រូវ ខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងតួអង្គពាក់ព័ន្ធទាំងអស់ សម្តេចមហាប វរ ធិបតី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹង បោះជំហានទៅមុខប្រកប ដោយ ភាព ស្វាហាប់ ដើម្បីសម្រេចបាននូវការកសាងនិម្មាបនកម្មនៃប្រព័ន្ធច្បាប់ និងវប្ប ធម៌ នីតិរដ្ឋ ដោយផ្អែកលើគុណតម្លៃប្រវត្តិសាស្ត្រកម្ពុជានិងគុណតម្លៃសាកល ដើម្បីធានា ស្ថិរភាពនិង ចីរភាពនៃការកសាងរដ្ឋមួយដែលរឹងមាំ ឯករាជ្យ អធិបតេយ្យ ប្រជាធិប តេយ្យសេរីពហុបក្ស គោរពសិទ្ធិ សេរីភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស សមធម៌ និង យុត្តិធម៌ក្នុងសង្គម វប្បធម៌ថ្កុំថ្កើងរុងរឿង និងប្រព័ន្ធ សេដ្ឋកិច្ចទីផ្សារជឿនលឿន សុខុមាលភាពប្រជាពលរដ្ឋ នាយុគសម័យបច្ចេកវិទ្យាទំនើប៕

អត្ថបទដែលជាប់ទាក់ទង