ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមឃួងស្រេងឧបត្ថម្ភថវិកា១ម៉ឺនដុល្លាររៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជកម្ពុជាក្រោមអធិបតីភាពសម្ដេចតេជោហ៊ុនសែន

72

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចូលរួមឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន។

សមាគមអតីយុទ្ធជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងបញ្ជូលនិវត្តជន ឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគមអតីតតយុទ្ធជន និងនិវត្តជនកម្ពុជា។

ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជន ជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជន ដែលបានធ្វើពលីកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភថវិកាដល់សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះឱ្យបានមហោឡារិក៕

អត្ថបទដែលជាប់ទាក់ទង