សម្តេចមហាបវរធិបតីបង្ហាញការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានិងដាក់ទិសដៅការងារបន្ត
ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈបញ្ជាការ ឯក ភាពរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា និងដាក់ទិសដៅការងារបន្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន,ឯកឧត្ដម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្ដមនិងលោកជំទាវ ជា អភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្តផងដែរ។
បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាក្តីបារម្ភមួយសម្រាប់តំបន់ និងលើពិភព លោក។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានគេមើលឃើញជាជម្រក ដែលក្រុមជន ល្មើសលាក់ខ្លួន និងជ្រកកោនធ្វើសកម្មភាពនេះ។
ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយក រដ្ឋ មន្ត្រី បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោក តាម ប្រព័ន្ធបច្ចេកវិទ្យានេះ។ អំពោះឆបោកជាច្រើនករណីត្រូវបានបង្ក្រាប និងជនល្មើស ជាច្រើនរូបត្រូវបានឃាត់ខ្លួន និងផ្តន្ទាទោស ហើយជនរងគ្រោះជាច្រើនរូប រួមមានទាំងជនបរទេសផង ត្រូវបានជួយសង្គ្រោះ៕









