ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលស្រុកត្បែងមានជ័យធ្វើសន្និសីទសារព័ត៌មានបំភ្លឺជុំវិញករណីចោទប្រកាន់លោកអភិបាលស្រុកត្បែងមានជ័យរឿងរ៉ាវប្រទូសកេរ្តិ៍ខ្មាស

116

ព្រះវិហារ៖ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ នៅអគាររដ្ឋបាលស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារលោក សុខ មុន្នីរិទ្ធ អភិបាលរងស្រុក ជា អ្នកនាំពាក្យនៃរដ្ឋបាលស្រុកត្បែងមានជ័យ និងជាតំណាងលោក នុត សោភ័ណ្ឌ អភិបាលនៃគណះអភិបាលស្រុកត្បែងមានជ័យ បានធ្វើលិខិតអញ្ជើញបងប្អូនអ្នកសារព័ត៌មាន ជាច្រើនអង្គភាពប្រចាំខេត្តព្រះវិហារដើម្បីធ្វើសន្និសីទសារព័ត៌មាន  បកស្រាយបំភ្លឺព័ត៌មានជុំវិញរឿងរ៉ាវ ករណីមានការចុះផ្សាយព័ត៌មានកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញនេះរបស់អង្គភាពសារព័ត៌មាន TV3 អនឡាញ ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ទៅលើលោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យដោយមានខ្លឹមសារថា៖ លោកអភិបាលស្រុកបានប្រទូសកេរ្តិ៍ខ្មាសនឹងប៉ុនប៉ងរំលោភសេពសន្ថវះទៅលើស្រ្តីម្នាក់ដែលបានបម្រើការងារ ជាមន្រ្តីនៅក្នុងរដ្ឋបាលស្រុកត្បែងមានជ័យ ។

ជុំវិញការចុះផ្សាយចោទប្រកាន់របស់អង្គភាពសារព័ត៌មានខាងលើ នៅរសៀលថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោក សុខ មុន្នីរិទ្ធ អភិបាលរងស្រុកនិងជាអ្នកនាំពាក្យនៃរដ្ឋបាលស្រុកត្បែងមានជ័យ ជាតំណាងលោក នុត សោភ័ណ្ឌ អភិបាលនៃគណះអភិបាលស្រុកត្បែងមានជ័យ បានបកស្រាយបំភ្លឺនៅចំពោះអ្នកសារព័ត៌មានជាច្រើនអង្គភាព ដោយបានលើកឡើងថា៖ការផ្សព្វផ្សាយរបស់អង្គភាពសារព័ត៌មានខាងលើនេះ បានធ្វើការចុះផ្សាយព័ត៌មាន ដោយគ្មានវិជ្ជាជីវះជាអ្នកសារព័ត៍មាន យកព័ត៌មានទៅចុះផ្សាយមិនបានសម្ភាសន៍ជាមួយភាគីពាក់ព័ន្ធឲ្យបានគ្រប់ជ្រុងជ្រោយ ញុះញង់ឲ្យមានការរើសអើង នឹងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់លោកអភិបាលស្រុក ពាក់ព័ន្ធករណីនេះក្នុងនាមលោកជាអ្នកនាំពាក្យ នឹងមន្ត្រីរាជការនៃរដ្ឋបាលស្រុកត្បែងមានជ័យ បានច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយនេះ ជាព័ត៌មានដែលបំភ្លៃការពិត គា្មនក្រមសីលធម៍វិជ្ជាជីវះ ដែលកន្លងទៅថ្មីៗ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងព័ត៍មានក្លែងក្លាយ ។

លោក សុខ មុន្នីរិទ្ធ អភិបាលរងស្រុក និងជាអ្នកនាំពាក្យរដ្ឋបាលស្រុកត្បែងមានជ័យ បានបន្តរថា ពាក់ព័ន្ធករណីខាងលើ ក្រោយមានពាក្យបណ្តឹងពីភាគីជនរងគ្រោះ ខាងក្រុមការងារនៃអគ្គាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ កន្លងទៅថ្មីៗ បានចុះធ្វើការអង្កេតនឹងស្រាវជ្រាវសួនាំភាគីដែលពាក់ព័ន្ធរួមទាំងមន្រ្តីៗនៃរដ្ឋបាលស្រុក នឹងក្រុមប្រឹក្សាស្រុកត្បែងមានជ័យ រួចមកហើយប៉ុន្តែរឿងរ៉ាវសម្រេចយ៉ាងណានោះគឺស្ថិតនៅលើសមត្ថកិច្ចរបស់ក្រសួង ជាពិសេសករណីខាងលើនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យក្រោមនីតិវិធីរបស់តុលាការ ។

ជាមួយគ្នានោះផងដែរ លោក សុខ មុន្នីរិទ្ធ អ្នកនាំពាក្យរបស់រដ្ឋបាលស្រុកត្បែងមានជ័យ បានបញ្ជាក់ថា ចំពោះករណីអង្គភាពសារព័ត៌មាន ខាងលើដែលបានចុះផ្សាយបំភ្លៃការពិតនេះ រដ្ឋបាលស្រុកត្បែងមានជ័យ នឹងធ្វើការពិភាក្សាអំពីចំណាត់ការច្បាប់ ចំពោះបុគ្គលសារព័ត៌មានខាងលើ ដើម្បីផ្តល់ភាពយុត្តិធម៌នឹងកិត្តិយសសេចក្តីថ្លៃថ្នូរនឹងភាពស្អាតស្អំមកដល់លោក នុត សោភ័ណ្ឌ ដែលជាអភិបាលនៃគណះអភិបាលស្រុកត្បែងមានជ័យ អំពីករណីនេះ មុននឹងអ្នកសារព័ត៌មាន លើកយកករណីនេះទៅផ្សព្វផ្សាយ គួរណាអ្នកសារព័ត៌មាននោះ ធ្វើបទសម្ភាសន៍ជាមួយភាគីពាក់ព័ន្ធទាំងសងខាងសិន មុននឹងផ្សព្វផ្សាយ ពីព្រោះអ្នកសារព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីតម្លាភាពនៅក្នុងសង្គម គឺត្រូវឈរនៅចំណុចកណ្តាលមិនលំអៀង ជាពិសេសអ្នកសារព័ត៌មានមិនមានសិទ្ធិវិនិច្ឆ័យរឺកាត់សេចក្តីឲ្យទៅភាគីណាមួយខុសរឺត្រូវឡើយរង់ចាំមើលចំណាត់ការរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនឹងស្ថាប័នតុលាការជាអ្នកសម្រេចលើរឿងនេះឡើយ ។ 

ជាចុងក្រោយ លោក សុខ មុន្នីរិទ្ធ អ្នកនាំពាក្យនៃរដ្ឋបាលស្រុកត្បែងមានជ័យ នឹងមន្រ្តីរាជការ រួមទាំងក្រុមប្រឹក្សា នៃរដ្ឋបាលស្រុកត្បែងមានជ័យ បានធ្វើការសំណូមពរទៅឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនឹងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក៍ដូចជាស្ថាប័នតុលាការផ្តល់ភាពយុត្តិធម៍មកដល់ ថ្នាក់ដឹកនាំគឺលោក នុត សោភ័ណ្ឌ ដែលជាអភិបាលនៃគណះអភិបាលស្រុកត្បែងមានជ័យ ជាពិសេស មុខមាត់ស្ថាប័ននៃរដ្ឋបាលស្រុកត្បែងមានជ័យ ដើម្បីឲ្យមានតម្លាភាពត្រឹមត្រូវ ៕ 

អត្ថបទដែលជាប់ទាក់ទង