មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនរបស់ CTN ប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនរបស់ស្ថានីយទូរទស្សន៍ CTN ទទួលបានថវិកាពីសប្បុរសជនសរុបជាង ៥០០,២១៦ដុល្លារអាមេរិក។
តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អ្នក ឧកញ៉ា គិត ម៉េង និងលោកជំទាវបានដឹកនាំ និងជំរុញការរៀបចំបង្កើតមូលនិធិ ដោយ មាន ការចូលរួមពីសមាគមសិល្បករខ្មែរ, ក្រុមហ៊ុនសែលកាត និងធនាគារវឹង ដោយបាន បង្កើតមូលនិធិស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរ ថវិកា ពីសប្បុរស ជ ននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រ ចិត្ត បានថវិកា រហូត ចំនួន ៥០០,២១៦ដុល្លារអាមេរិក។
នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យអ្នក ឧកញ៉ា គិត ម៉េង និងលោកជំទាវដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងប្រគល់ថវិកាទាំងអស់នេះជូនសម្តេច ។
សម្តេចប្រមុខរាជរដ្ឋាភិបាល ចាត់ទុកថវិកាបានពីមូលនិធិនេះ ជាទឹកចិត្ត និងជាកម្លាំងសាមគ្គីរបស់ពលរដ្ឋខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់វីរកងទ័ព ដែលកំពុងឈរជើងយ៉ាងអង់អាចការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ៕




