ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផ្តល់ពាក្យ និងទទួលពាក្យប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា

115

ភ្នំពេញ៖ការផ្តល់ពាក្យ និងទទួលពាក្យបេក្ខជនសម្រាប់ប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៥ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានី ភ្នំពេញ គឺការផ្តល់ពាក្យនឹងធ្វើឡើងនៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥និងទទួលពាក្យនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហាឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំធំជាន់ទី២ អគារ “ខ” សាលារាជធានីភ្នំពេញ។

  តាមសេចក្តីជូនដំណឹង ស្តីពីការផ្តល់ពាក្យ និងទទួលពាក្យប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញបានឱ្យដឹងថា៖ យោង៖ សេចក្តីជូនដំណឹងលេខ ២១៣៣ សជណ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពី ការប្រឡងប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ឱ្យចូលបម្រើការងារនៅពន្ធនាគ រាជធានីភ្នំពេញ។

  រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន សិស្ស និស្សិត ជ្រាបថា ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនសម្រាប់ប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៥ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានី ភ្នំពេញនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖

  ផ្តល់ពាក្យនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥

ទទួលពាក្យនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហាឆ្នាំ២០២៥

វេលាម៉ោង ១៧:០០ នាទី ជាកាលបរិច្ឆេទចុងក្រោយទីកន្លែងផ្តល់ពាក្យ និងទទួលពាក្យ ស្ថិតនៅសាលប្រជុំធំជាន់ទី២ អគារ “ខ” សាលារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង