ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង៖មានគម្រោងផលិតនាវាពិឃាដមួយគ្រឿងផ្សេងទៀតមានទម្ងន់៥០០០តោន

308

សេអ៊ូល៖កូរ៉េខាងជើងបានប្ដេជ្ញាថានឹងផលិតនាវាពិឃាដមួយគ្រឿងបន្ថែមទៀតមានទម្ងន់ ៥០០០តោនសម្រាប់កងទ័ពជើងទឹករបស់ខ្លួន បន្ទាប់ពីបានសម្ពោធ ឱ្យប្រើនាវាចម្បាំង

២គ្រឿងក្នុងឆ្នាំនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២២ ខែកក្កដា បានរាយការណ៍ថាកម្មករនៅឯរោងចក្រផលិតនាវា Nampho បានសន្យាកាលពីថ្ងៃចន្ទថា នឹងបញ្ចប់ការសាងសង់នាវាពិឃាដថ្មីមួយគ្រឿងទៀតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ជាកាលបរិច្ឆេទនៃការប្រារព្ធខួបបង្កើតគណបក្សពលកររបស់កូរ៉េខាងជើង។ 

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្ដេជ្ញាពង្រឹងសមត្ថភាពកងទ័ពជើង និងបានធ្វើជាអធិបតីនៅក្នុងពិធីសម្ពោធានាវាពិឃាដទម្ងន់ ៥០០០តោនដំបូង របស់កូរ៉េខាងជើងមានឈ្មោះថា Choe Hyon កាលពីខែមេសាកន្លងទៅ។ យោធាកូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងទំនងជាអភិវឌ្ឍនាវាចម្បាំងដោយមាន ការជួយគាំទ្រពីរុស្ស៉ី ជាថ្នូរទៅនឹងការបញ្ជូនកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ លោក គីម ជុងអ៊ុនក៏បានធ្វើជាអធិបតីផងដែរ 
នៅឯពិធីសម្ពោធនាវាពិឃាដ Kang Kon កាលពីខែឧសភា។ 

នាវាពិឃាដទាំង២នេះសុទ្ធតែមានបញ្ហាក្នុងពេលសម្ពោធ និងត្រូវបានជួសជុលឡើងវិញ មុនទម្លាក់ចេញពីផែដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង