ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនថៃនៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃក្នុងខេត្តសុរិន្ទសម្តែងការព្រួយបារម្ភអំពីស្ថានភាពបិទព្រំដែននិងទំនាក់ទំនងរវាងប្រទេសថៃនិងកម្ពុជា

81

ខេត្តសុរិន្ទ៖ អ្នកភូមិនៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តសុរិន្ទ ប្រទេសថៃ បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពដែលបណ្តាលមកពីការញុះញង់ ឲ្យមានចលាចលដែលអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជា។ ពួកគាត់បានស្នើដល់គ្រប់ភាគីទាំងអស់ កុំប្រើអំពើហិង្សា និងខ្វល់ខ្វាយពីកូនៗ និងរបៀបរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ប្រជាជនថៃ ដែលរស់នៅតាមព្រំដែនទាំងនោះ បានប្រាប់ដល់សារព័ត៌មានថៃថា ពួកគេមិនចង់ឲ្យមានការប្រយុទ្ធទាល់តែសោះ ដោយពួកគេត្រូវជម្លៀសចេញ ហើយបោះបង់ផ្ទះចោល។ ពួកគេបានព្រួយបារម្ភអំពីក្មេងៗ និងមនុស្សចាស់ដែលពួកគាត់លំបាកវេទនា។

ប្រជាជនថៃទាំងនោះ បានទទូចប្រាប់រដ្ឋាភិបាលឱ្យផ្សះផ្សា ដែលក្នុងនាមជាពលរដ្ឋខេត្តសុរិន្ទ ពួកគេមិនចង់ឲ្យប្រទេសទាំងពីរមានបញ្ហាទេ៕

អត្ថបទដែលជាប់ទាក់ទង