នៅពេលនេះប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីត្រូវបានកងទ័ពដ៏អង់អាចរបស់កម្ពុជាយើងឈរជើងគ្រប់គ្រងទាំងស្រុងហើយ
ឧត្តរមានជ័យ៖តាមសេចក្តីរាយការណ៍ពីកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅសមរភូមិ បានថ្លែងនៅមុននេះបន្តិចថា នៅពេលនេះបានវាយបណ្តេញចោរកងទ័ពឈ្លានពានថៃចេញពីប្រាសាទតាក្របី និងប្រាសាទតាមាន់ធំហើយ ដោយកងទ័ពកម្ពុជាឈរជើងទាំងស្រុងលើប្រាសាទតាក្របី។
គិតត្រឹមវេលាម៉ោង១៣ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា បានវាយបណ្តេញកងទ័ពថៃឈ្លានពាន ឱ្យដកថយចេញពីប្រាសាទតាក្របី និងប្រាសាទតាមាន់ធំទាំងស្រុងហើយ។ ឥឡូវនេះ ប្រាសាទតាក្របី ដែលស្ថិតនៅព្រំដែនខេត្តឧត្តរមានជ័យ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជា៕

