ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមហួត ហៃ ៖សំណល់ភក់បង្គន់ដែលធ្វើប្រព្រឹត្តកម្មរួចនឹងអាចយកទៅប្រើបាស់ដើម្បីដាំដើមឈើ និងសួនច្បារនានាក្នុងរាជធានី ភ្នំពេញ

98

ភ្នំពេញ៖ឯកឧត្តមហួត ហៃ បានថ្លែងក្នុងនាមឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថា៖សំណល់ភក់បង្គន់ដែលធ្វើប្រព្រឹត្តកម្មរួច នឹងយកទៅប្រើប្រាស់ដើម្បីដាំដើមឈើ និងសួនច្បារក្នុងរាជធានីភ្នំពេញក្នុងគោលបំណងលើកកំពស់ភាពបៃតងក្នុងទីក្រុង។

  ឯកឧត្តមហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងបែបនេះនាព្រឹកថ្ងៃទី២៤កក្ដដា២០២៥ ក្នុងឧិកាសអញ្ជើញចូលរួមក្នុង ពិធីទស្សនៈកិច្ច និងពិធីប្រគល់ទទួលគ្រឿងចក្រនៅស្ថានីយ៏ប្រព្រឹត្តកម្មសំណល់ ភក់បង្គន់ក្នុងសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូលដោយមានការចូលរួមពីប្រតិភូសហជំនួយមានអង្គការមូលនិធិAIMF

 ,AESN,SIAAP,ពិសេសការជ្រុំជ្រែងពីសាលា រាជធានីភ្នំពេញ ក្នុងការបង្កើតអោយមានស្ថានីយ៍ប្រព្រឹត្តកម្ម សំណល់ភក់បង្គន់ និងស្ថានីយ៏ប្រព្រឹត្តកម្មសំណល់ភក់បង្គន់។ឯកឧត្តមហួត ហៃ បានបន្តថា៖  ស្ថានីយ៏ប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ត្រូវបានសម្ពោធឪ្យិប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកព្យែរ បាយ៉េ អតីតអគ្គលេ ខាធិការនៃសមាគមAIMF ។ស្ថានីយ៏នេះមានសមត្ថភាពទទួលចាក់សំណល់ភក់ បង្គន់នេះចំនួន៨០ម៉ែត្រគីបក្នុងមួយថ្ងៃស្មើនឹងប្រមាណ១,៤នៃសំណល់ភក់បង្គន់ ប្រចាំថ្ងៃនៅក្នុងទីក្រុងភ្នំពេញ។

តាមការសិក្សាស្រាវជ្រាវនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៩ សំណល់ភក់បង្គន់ត្រូវបានបូមប្រចាំថ្ងៃមានចំនួនប្រមាណ៣០០ម៉ែត្រ គីប ប្រហាក់ប្រហែល១១០.០០០ម៉ែត្រគីបក្នុងមួយឆ្នាំ និងមានការកើនឡើងជា  លំដាប់ហើយបើតាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់នៅរាជធានី ភ្នំពេញនឹងអាចកើនឡើងដល់ចំនួន៣៣០.០០០ម៉ែត្រគីបក្នុងមួយឆ្នាំពោលគឺ   កើនឡើងជាង៣ដងដូច្នេះទាមទារឲ្យិរដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុក  ដាក់អនុវត្តឲ្យិបានខ្ជាប់ខ្ជួនទៅតាមសៀវភៅយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់ បង្គន់នៅឆ្នាំ២០២៥។នាឧិកាសនោះដែរ ឯកឧត្តមហួត ហៃ រួមជាមួយដៃគូអភិវឌ្ឍន៏ក៏បានប្រគល់ទទួលម៉ូតូកង់៣មួយគ្រឿង និងគ្រឿងចក្រមួយគ្រឿងសំរាប់សម្រួលការប្រើប្រាស់ក្នុងការកាយនិងលើកដាក់ភក់បង្គន់ រួមទាំងការដាំកូនឈើបង្កើតខ្សែក្រវ៉ាត់បៃតងនៅក្នុងស្ថានីយ៏៕

អត្ថបទដែលជាប់ទាក់ទង