ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាតិលេខ៦២និងផ្លូវនានាតាមព្រំដែនក្នុងខេត្តព្រះវិហារមិនមានផ្លូវណាមួយរងការខូចខាតឡើយ, អាចធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ បានដូចធម្មតា

94

ព្រះវិហារលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា៖គិតមកដល់ម៉ោង៣រសៀលថ្ងៃទី២៤ខែកក្ដដា២០២៥នេះក្រោយមានការផ្ទុះអាវុធវាយបកកងទាហានថៃឈ្លានពានកាលពីព្រឹកនោះកំណាត់ផ្លូវជាតិលេខ៦២និងផ្លូវនានា ផ្លូវតាមព្រំដែនក្នុងខេត្តព្រះវិហារមិនមានផ្លូវណាមួយរងការខូចខាតដោយការទំលាក់គ្រាប់បែកពីយន្តហោះនិងបាញ់ផ្លោងពីក្រុមទាហានសៀមនោះឡើយ។មិនដូចការផុសកន្លងទៅថាផ្លូវរងការខូចខាតនោះជាពាក្យអាចាមអារ៉ាមទេ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា៖ឧទាហណ៌ដូចជាផ្លូវទៅប្រសាទព្រះវិហារ ផ្លូវទៅកងពលធំអន្តរាគមន៌លេខ៣ ផ្លូវទៅស្រអែម  ផ្លូវទៅខេត្តឧត្ដរមានជ័យនិងផ្លូវទៅស្រុកជាំក្សាន្តក៏អត់មានដាច់ផ្លូវណាមួយដែរក៏ប៉ុន្តែសម្រាប់ផ្លូវឡើងលើប្រាសាទព្រះវិហារមិនបានដឹងទេ។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានបញ្ជាក់ទៀតថា៖នៅពេលនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានត្រៀមគ្រឿងចក្រគ្រប់គ្រាន់ដើម្បីធ្វើអន្តរាគមន៌ជួសជុលផ្លូវនានាបើមានបញ្ហារងការខូចខាតក៏ប៉ុន្តែឥឡូវវាគ្មានផ្លូវណាខូចទេ។ដូច្នេះបងប្អូនអាចធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ បានដូចធម្មតា។

ចំណែកមន្ត្រីខេត្តព្រះវិហារបានបញ្ជាក់ដែរថា៖កំណាត់ផ្លូវជាតិលេខ៦២ ចំណុចគីមីសាស្ត្រ ក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មិនមានគ្រាប់ផ្លោងដាច់ផ្លូវ ដូចពាក្យចចាមអារ៉ាមនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង