ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាកាសចរស៉ីវិលកម្ពុជាហាមឃាត់ទាំងស្រុងការហោះហើរឆ្លងកាត់តំបន់ប្រយុទ្ធនិងពង្រីកវិសាលភាពដល់ប៉ោយប៉ែតប៉ៃលិននិងពាក់កណ្តាលខេត្តសៀមរាបមិនឱ្យយន្តហោះហោះទាបជាង១២០០ម៉ែត្រឡើយ

66

ភ្នំពេញ៖ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ  បានផ្តល់ព័ត៌មានបច្ចុប្បន្នភាព ជុំវិញវិធានការផ្សេងៗរបស់អាកាសចរស៉ីវិល លើដែនអាកាសកម្ពុជា។ 

លោកបញ្ជាក់ថា អាកាសចរស៉ីវិលកម្ពុជា បានសម្រេច និងជូនដំណឹងរួចហើយដល់ក្រុមហ៊ុនអាកាសចរណ៍ ដោយហាមឃាត់ទាំងស្រុង ការហោះហើរឆ្លងកាត់តំបន់ប្រយុទ្ធ និងពង្រីកវិសាលភាពដល់នៃវិធានការនេះ ទៅកាន់តំបន់ប៉ោយប៉ែត ប៉ៃលិន និងពាក់កណ្តាលខេត្តសៀមរាប ដោយមិនឱ្យយន្តហោះ ហោះទាបជាង១២០០ម៉ែត្រឡើយ។ 

ឯកឧត្ដមបន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោង១០ព្រឹក) ជើងហោះរវាងរាជធានីភ្នំពេញ-ទីក្រុងបាងកក និងទីក្រុងសៀមរាប- ទីក្រុងបាងកក នៅបន្តដំណើរការហោះហើរជាធម្មតា៕ 

អត្ថបទដែលជាប់ទាក់ទង