ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដូណាល់ត្រាំថ្លែងថាអាមេរិកនឹងធ្វើការជាមួយកម្ពុជានិងថៃហើយថាភាគីទាំង២ចង់ផ្សះផ្សាជម្លោះ

52

Reuters៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា បាននិយាយថារូបលោកផ្ទាល់ជឿថា កម្ពុជា និងថៃ ចង់ផ្សះផ្សាជម្លោះនឹងគ្នា បន្ទាប់ពីរូបលោកបានប្រាប់មេដឹកនាំនៃប្រទេសទាំង២ថា លោកនឹងមិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំង២ លុះត្រាតែការវាយប្រយុទ្ធគ្នាបិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលចាប់ផ្ដើមជំនួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងទីក្រុង Turnbery ប្រទេសស្កុតឡែន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា«ខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ហើយខ្ញុំគិតថាពួកគេចង់ផ្សះផ្សារជម្លោះក្នុងពេលនេះ»។ លោក ត្រាំ បន្តទៀតថាលោកនឹងធ្វើការជាមួយកម្ពុជា និងថៃ៕

អត្ថបទដែលជាប់ទាក់ទង