ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតត្រឹមវេលាម៉ោង ៦ល្ងាចនេះ សមរភូមិនៅទូទាំងខេត្តឧត្តរមានជ័យ និងព្រះវិហារ មានភាពស្ងប់ស្ងាត់

86

ឧត្តរមានជ័យព្រះវិហារ៖គិតត្រឹមវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតាមសមរភូមិនៅទូទាំងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មានភាពស្ងប់ស្ងាត់ តែមួយសន្ទុះធំលឺសំលេងផ្លោងមួយៗ។ 

សូមជំរាបថា នាវេលាម៉ោង២រសៀលថ្ងៃនេះ កម្ពុជា-ថៃ បានឯកភាពបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដានេះ។

មុនមានបទឈប់បាញ់នេះជាទិដ្ឋភាពអណ្តាតភ្លើងឆាបឆេះ នៅទីតាំងសមរភូមិអូរខ្លាឃ្មុំ និងអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយទាហានឈ្លានពានសៀម បានបាញ់គ្រាប់ផ្លោងចូលនៅវេលាម៉ោងជាង៤រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

តែយ៉ាងណាក៏ដោយ ការផ្លោងចូលបណ្តាលឲ្យឆាបឆេះនេះ មិនបណ្តាលឲ្យចំកន្លែងយោធាយើងនោះទេ តែកម្លាំងយោធាកម្ពុជា បានឆ្លើយតបវិញយ៉ាងសន្ធាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង