សម្ដេចធិបតីហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញ នាំមកជាមួយបទឈប់បាញ់គោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺសន្តិភាព
កូឡាំឡាំពួ៖នាល្ងាចថ្ងៃទី២៨កក្ដដានេះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូកម្ពុជាធ្វើមាតុភូមិនិវត្តន៍វិញជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ ដោយមានការឯកភាពបទឈប់បាញ់ និងគោលដៅធំសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺសន្តិភាព។
សម្ដេចធិតីហ៊ុន ម៉ាណែត ទើបតែបញ្ចប់កិច្ចប្រជុំពិសេសជាមួយលោកនាយករដ្ឋមន្ត្រីស្តីថៃ Phumtham Wechayachai នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៨ កក្កដា ២០២៥។ សម្រាប់កិច្ចប្រជុំពិសេសនេះ មានការសម្របសម្រួលពីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ធ្វើជាម្ចាស់ផ្ទះ ដោយសហការរៀបចំដោយអាមេរិក និងមានការចូលរួមពីតំណាងចិន ៕




