ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការភូមិភាគទី៤កម្ពុជាជួបប្រជុំជាមួយមេបញ្ជាការភូមិភាគទី២ថៃនៅច្រកទ្វារអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យ

80

ឧត្តរមានជ័យ៖នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ។

កាលពីវេលាម៉ោង៩ព្រឹកមិញ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥របស់កម្ពុជា ក៏បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី១ ថៃ នៅទ្វារអន្តរជាតិច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ។

ការជួបប្រជុំរវាងមេភូមិភាគតាមព្រំដែនរបស់កម្ពុជា និងថៃ បានធ្វើឡើង ក្រោយបទឈប់បាញ់ត្រូវបានកំណត់ និងឯកភាពកាលពីវេលាម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា៕

អត្ថបទដែលជាប់ទាក់ទង