ធនាគារជាតិ, ធនាគាររដ្ឋ ARDB ប្រកាសលុបចោលបំណុលទាំងស្រុងដល់យោធិនពលីជីវិតនិងយោធិនរងរបួសពិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា,អនុវត្តន៍ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី
ភ្នំពេញ៖អនុវត្តន៍តាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រកាសលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ព្រមទាំងយោធិនរងរបួសធ្លាក់ខ្លួនពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
ធនាគាររដ្ឋ ARDB សូមជម្រាបជូនដល់អតិថិជន និងសាច់ញាតិយោធិនពលីទាំងអស់ ដែលរងនូវផលប៉ះពាល់ ដូចបានប្រកាសខាងលើ សូមទំនាក់ទំនងមកកាន់ធនាគារតាមរយៈលេខទូរស័ព្ទ៖ 077 759 159/012 881 969៕
