ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខនិងនាំយកអំណោយសម្ដេចធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិតជូនដល់វីរៈកងទ័ពកំពុងសម្រាកព្យាបាលរបួស

63

ភ្នំពេញ៖នាព្រឹកថ្ងៃទី៣១ កក្កដាឆ្នាំ២០២៥‎គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដឹកនាំដោយឯកឧត្តមឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញនិងសហការីបានអញ្ជើញទៅចុះ​សួរសុខទុក្ខ​ព្រមទាំង​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងលោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ ម៉ាណែត​ ជូនកងទ័ព​ជួរមុខ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស ដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ ៤លានរៀល។ វីរៈកងទព័ជួរមុខដែលរងរបួសកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

ឯកឧត្តមឃួង ស្រេង បានជូនពរដល់វីរះកងទព័ជួរមុខដែលបានលៈ បង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីដ៏អង់អាចក្លាហានប្រឆាំងទល់នឹងកងទ័ពថៃឈ្លានពាននៅសមរភូមិព្រំដែនកម្ពុជា.ថៃ។ 

ឯកឧត្តមអភិបាលរាជធានីបានកោតសរសើរដល់វិរះកងទព័ដោយជូនពរឱ្យឆាប់ជាសះស្បើយនិងផ្តាំផ្ញើរដល់វិរៈកងទព័ដែលកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសុំឲ្យិបងប្អូនធ្វើចិត្តអោយស្ងប់ក្នុងការមើលថែសុខភាពឲ្យបានល្អ។ខណៈប្រជាពលរដ្ឋ និងកងទព័ជួរមុខបានលះបង់ការពារបូរណៈភាពដែនដី កម្ពុជាយ៉ាងអង់អាចក្លាហាន៕

អត្ថបទដែលជាប់ទាក់ទង