ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត យកចិត្តទុកដាក់ដួសម្ហូបអាហារជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅវត្តពោធិ៥០០០​ ខេត្តព្រះវិហារ

108

ព្រះវិហារ៖ក្រោយបានអញ្ជេីញទៅគោរពវិញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិ​កាលពីសង្គ្រាមកន្លងទៅនៅទឹកដីខេត្តព្រះវិហារ​ និងឧត្តរមានជ័យ​ និងសាកសួរសុខទុក្ខវីរកងទ័ពដែលរងរបូសមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគូលែន​ លោកជំទាវបណ្ឌិត​ បន្តឆ្លៀតចុះសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូន​ អ៊ំពូមីង​ តាយាយដែលកំពុងស្នាក់នៅជំរុំភៀសសឹកក្នុងបរិវេណវត្តពោធិ៥០០០។ 

ជាមួយគ្នានេះ​ លោកជំទាវបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដោយកន្លងមក សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ក៏ធ្លាប់បានមកសួរសុខទុក្ខបងប្អូននៅមណ្ឌលសុវត្ថិភាពនេះផងដែរ ជាមួយនឹងការជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចៀសផុតពីជំងឺដង្កាត់នានា និងឆាប់បានទៅកាន់ភូមិឋានដ៏កក់ក្តៅរបស់ខ្លួនវិញ ក្រោយសភាពការណ៍ស្ងៀមស្ងាត់៕

អត្ថបទដែលជាប់ទាក់ទង