ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្បុរសជននៅតែបន្តនាំយកអំណោយទៅប្រគល់ជូនវិរះកងទ័ពជួរមុខនិងជនភាសសឹកតាមរយះរដ្ឋបាលរាជធានីភ្នំពេញ

97

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១សិហានេះ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្តមជាអភិបាលរងរាជធានីភ្នំពេញព្រមទាំងសហការី បានទទួលអំណោយបន្ថែមទៀតមន្ទីរព្យាបាលមាត់ធ្មេញ វី.អ.អេស   

(VSR DENTAl CARE CENTER)រួមជាមួយក្រុមគ្រួសារ និងបុគ្គលិកមន្ទីរព្យាបាលផង  បាននាំយកអំណោយមានអង្ករចំនួន៣

តោន,មី៥០កេស,សំឡីអនាម័យ៥កេស,សាប៊ូដុសខ្លួនចំនួន៣កេសមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញតាមរយះឯកឧត្តមឃួង ស្រេង នឹងបន្តចាត់តាំងមន្ត្រីនាំយកទៅផ្តល់ជូនវិរកងទព័កំពុងឈរជើងការពារបូរណៈ ភាពទឹកដីនៅតាមបណ្តោយព្រំដែនជួរមុខ និងផ្តល់ជូនបងប្អូនភាសសឹកដែលកំពុងស្នាក់នៅក្នុងទីតាំងសុវត្ថិភាពគេចចេញពីគ្រាប់ផ្លោងរបស់ពួកសៀមឈ្លាន  ពាននាពេលកន្លងមក។មន្ទីរព្យាបាលមាត់ធ្មេញ វី.អ.អេស ក៏ដូចសប្បុរសជនផ្សេងទៀតដែលបានបានចូលរួមដោយទឹកចិត្តសប្បុរសប្រកបដោយឆន្ទះដ័ស្មោះស្មគ្រ័ស្រឡាញ់គោរពវីរៈភាពកងទព័ជួរមុខរបស់យើង ដែលកំពុងឈរជើង ការពារបូរណៈភាពទឹកដីយ៉ាងរឹងមាំ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទឹកចិត្តដ៏ថ្លៃថ្លានេះក្នុងស្មារតីខ្មែរជួយខ្មែរ ក្នុងពេលប្រទេសកើតមានការរំលោភបំពានខ្មែរគ្រប់ស្រទាប់វណ្ណៈបានសាមគ្គីគ្នាជាធ្លុងមួយក្លាយជាខឿនការពារជាតិប្រជាជនគឺសមរភូមិក្រោយជួយដល់សមរភូមិមុខ។ក្នុងរយះ  ពេលប៉ុន្មានថ្ងៃកន្លងមកនេះយើងពិនិត្យឃើញថា៖មានបងប្អូនប្រជាពលរដ្ឋសប្បុរសជនជាច្រើនក្នុងរាជធានីភ្នំពេញ បានបរិច្ចាកធនធានដែលមានផ្ទាល់ខ្លួន

យកមកជួយឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភាសសឹកដែលជាទឹកចិត្តដ៏មុតស្រួច និងប្តូរផ្តាច់ជាមួយកងទព័ជួរមុខ,សុខទុក្ខរបស់ប្រជាជន គាំទ្ររាជ រដ្ឋាភិបាលពិសេសគាំទ្រការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានិងសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីជាអគ្គមេបញ្ជាការជាន់ខ្ពស់ក្នុងការដឹកនាំគ្រប់សមរភូមិទាំងផ្លូវច្បាប់,ការទូតនិងជំរើសចុងក្រោយគឺយោធាដើម្បីបណ្តេញកងទ័ពថៃឈ្លានពានប្រកបដោយជោគជ័យ។ចំពោះអំណោយដែលសប្បុរសជនផ្តល់ជូននៅសាលារាជធានីភ្នំពេញ ត្រូវបានបែងចែកដឹកជញ្ជូនទៅកងទព័ជួរមុខភ្លាមៗតាមដែលអាចធ្វើបាន៕

អត្ថបទដែលជាប់ទាក់ទង