ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមឃួង ស្រេង ប្រាប់ក្រុមនិស្សិតនៃមហាវិទ្យល័យនិតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រមាណ២០០នាក់ថា៖ការបណ្តុះបណ្តាលធនធានមនុស្សពិតជាគ្មានទេបើប្រទេសជាតិមានសង្គ្រាម

74

ភ្នំពេញ៖ក្រុមនិស្សិតនៃមហាវិទ្យល័យនិតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រមាណ២០០នាក់ដឹកនាំដោយព្រឹទ្ធបុរស រុន ពណ្ណរិទ្ធ នាព្រឹកថ្ងៃទី១សីហា២០២៥នេះ បានមកសិក្សាស្វែងយល់ពីការងារនៅរដ្ឋបាលរាជធានីភ្នំពេញដែលជាផ្នែកមួយ  នៃការបង្កើនចំណេះដឹងនៃការអនុវត្តជាក់ស្តែងនៅក្រៅសាលា។

  ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែង ថា៖ឧិកាសនៃការបណ្តុះបណ្តាលធនធានមនុស្សនឹងគ្មានទេបើប្រទេសជាតិមានសង្គ្រាម ។ដូច្នេះសន្តិភាពមានអត្ថន័យដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន និងរកបានយ៉ាងលំបាកដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាស្ថាបនិកសន្តិភាពសំរាប់កម្ពុជា និងបន្តមកសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងការដឹកនាំកម្ពុជាអភិវឌ្ឍន៏លើគ្រប់វិស័យ ពិសេសការពង្រឹងខឿនការ  ពារជាតិបូរណៈភាពទឹកដីពីសត្រូវឈ្លានពាន។ឯកឧត្តមអភិបាលបានបន្ថែមថា៖ ប្រទេសជាតិរីកចំរើនគឺជាប្រទេសដែលមានធនធានមនុស្សច្រើន មានចំណេះ ដឹងខ្ពង់ខ្ពស់ស្របតាមឆន្ទៈដ៏មុតស្រួចរបស់សម្តេចមហាបវរហ៊ុន ម៉ាណែតដែលនឹងប្រែក្លាយប្រទេសកម្ពុជាឲ្យិក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

  ឯកឧត្តមឃួង ស្រេងបញ្ជាក់ទៀតថាក្មួយៗប្អូនៗបានសិក្សាខ្ពង់ខ្ពស់គឺផ្តើមចេញពីញើសឈាមរបស់យុវជនជំនាន់មុនទ្រោះត្រាយផ្លូវ និងលះបង់សព្វបែបយ៉ាងក្នុងនោះក៏មានការពង្រឹងវិ ស័យអប់រំដែលជាស្នូលនៃការអភិវឌ្ឍន៏។គឺបុរសម្នាក់នេះហើយដែលបានលះបង់អ្វីៗសព្វបែបយ៉ាងជូនប្រជាជន និងជាតិកម្ពុជាបានសុខសាន្តនិងការអភិវឌ្ឍន៏។ប្អូនៗនិងក្មួយៗត្រូវដឹងថា តើប្អូនៗចាប់ផ្តើមចេញដំណើរពីប្រភពណា ហើយបន្តដំណើរទៅណា។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបន្ថែមថា៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតក្នុងមួយឆ្នាំៗបានបញ្ជូននិស្សិតទៅបន្តការសឹក្សានៅបរទេសជាច្រើននាក់ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង