ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចង្ក្រានហ្គាសធនតូចចល័តចំនួន៥ពាន់ចង្ក្រាន,កំប៉ុងហ្គាស១ម៉ឺនកំប៉ុង ត្រូវបានគណៈប្រតិភូរដ្ឋបាលរាជធានីប្រគល់ជួនសមាគមអតីតយុទ្ធជនកម្ពុជា  នៅខេត្ដឧត្ដមានជ័យ 

70

ភ្នំពេញ៖គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបាននាំយកចង្ក្រានហ្គាសធនតូចចល័តចំនួន៥០០០ ចង្ក្រាននិងកំប៉ុងហ្គាសចំនួន១ម៉ឺនកំប៉ុងជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជួនសមាគមអតីតយុទ្ធជនកម្ពុជា  នៅស្រុកសំរោង ខេត្ដឧត្ដមានជ័យ ។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី០៣ ខែសីហា   ឆ្នាំ២០២៥ដោយឯកឧត្ដម អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ជូន ឯកឧត្ដមឧត្ដមសេនីយឯក ចន្ទ័ លំផាត អនុប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ ។ 

       ក្នុងឱកាសនោះឯកឧត្តមឧត្ដមសេនីយឯក ចន្ទ័ លំផាត បានអរគុណជូនចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈ ឯកឧត្ដម អុីមរ៉ន ហាស្សាន់ ដឹកនាំអំណោយសប្បុរសជន ជាចង្ក្រានហ្គាសធន់តូចចល័ត ស្រុកសំរោង ខេត្ដឧត្ដមានជ័យ នាពេលនេះគឺចំពេលដែលបងប្អូនប្រជាពលរដ្ឋភៀសខ្លួនយើងកំពុងមានការខ្វះខាត ចង្ក្រានហ្គាសតូចងាយស្រួល ចល័ត ងាយស្រួលយើងយកតាមខ្លួន នៅពេលចំណិនអាហារម្ដងៗអំណោយទាំង នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុង មួយខ្មែរ ស្រលាញ់ខ្មែរពិតប្រាកដ ។ 

    ក្នុងឱកាសនោះឯកឧត្ដម អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានី រាជធានីភ្នំពេញបានថ្លែងការអរគុណចំពោះទឹកចិត្តសប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកនូវធនធានតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ក្នុងបុព្វហេតុការពារទឹកដីនៃមាតុភូមិរបស់យើង ។ ឯកឧត្ដមបន្តថា៖នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ ក្នុងនាមសមរភូមិក្រោយរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដជួយបងៗ កងទ័ពជួរមុខជារៀងរហូត ។

  សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ ពីសឹកស្ថិតក្នុងស្រុកចំនួន៤ និងឃុំចំនួន២៤ 

មាន១៤៥៧៣គ្រួសា ស្មើនិង៣៦៧៤២នាក់ ក្នុងនោះ កុមារ៦៦៧នាក់ និងជនចាស់ជរាចំនួន ១៤៧៥នាក់ បានជម្លៀសមករកទីកន្លែងសុវត្ថិភាព ចំនួន៧ជំរុំ  ៕ 

អត្ថបទដែលជាប់ទាក់ទង