ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ បានចេញសារដល់ខេត្តចំនួន៩ក្នុងនោះ៧ជាប់ព្រំដែនថៃហាមឃាត់ការបង្ហោះដ្រូនរយៈពេល១៥ថ្ងៃ

96

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានហាមមិនឱ្យមានបង្ហោះដ្រូនរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះតទៅ។

តាមរយៈលិខិតជម្រាបទៅអភិបាលខេត្តមានភូមិសាស្ត្រជាប់ប្រទេសថៃ រួមទាំងខេត្តសៀមរាប និងកំពង់ធំ នៅយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការហាមបង្ហោះដ្រូន ក្នុងគោលបំណង់លើកកម្ពស់ការគ្រប់គ្រង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណ: និងសុវត្ថិភាព សង្គមនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ និង ខេត្តពាក់ព័ន្ធក្នុងកាល:ទេស:ដែលប្រទេសជាតិត្រូវ បានប្រទេសថៃរំលោភបំពានមក លើ អធិបតេយ្យ និងបូរណភាពទឹកដី។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងករណីមានការបង្ហោះដ្រូន អ្នកប្រព្រឹត្តល្មើស នឹងត្រូវទទួលទោសទណ្ឌ និងវិធានការ រដ្ឋបាលតាមច្បាប់កំណត់ជាធរមាន។ 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំទៅរដ្ឋបាលខេត្តត្រូវ ចាត់ចែងតាមដាន និងគ្រប់គ្រងសភាពការណ៍ខាងលើឱ្យបានម៉ឹងម៉ាត់បំផុត ព្រមទាំងធ្វើរបាយការណ៍ ជារៀងរាល់ថ្ងៃជូនមកក្រសួងមហាផ្ទៃដែលមានអគ្គនាយកដ្ឋានរដ្ឋបាលជាសេនាធិការ កុំបីខាន៕

អត្ថបទដែលជាប់ទាក់ទង