ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកមុខងារលោកស៊ានបូរ៉ាតពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

111

ភ្នំពេញប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឯកឧត្ដមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង នៅថ្ងៃទី១១ ខែសីហានេះ បានចេញសេចក្តីសម្រេចផ្អាកមុខងារលោក ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ 

យោងតាមសេចក្តីសម្រេចរបស់ឯកឧត្ដមទេសរដ្ឋមន្រ្តី ឱម យ៉ិងទៀង ដែលបណ្តាញព័ត៌មាន  ទទួលបាននៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ត្រូវផ្អាកមុខងារលោក ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហើយលោក ស៊ាន បូរ៉ាត ត្រូវមកបង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការនៅអង្គភាព។ 

សូមបញ្ជាក់ថា កាលពីថ្ងៃនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង