ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពឈ្លានពានថៃនឹងបើកការវាយប្រហារមកលើកម្ពុជាសារជាថ្មីអាចនៅយប់ថ្ងៃទី១៣និងព្រឹកថ្ងៃ១៤ខែសីហា

121

ភ្នំពេញ៖យោងតាមប្រភពព័ត៌មានដែលទុកចិត្តបានរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ អាជ្ញាធរថៃ បានធ្វើការបិទសាលារៀន និងឱ្យកូនសិស្សវិលត្រឡប់ទៅផ្ទះវិញ ដើម្បីត្រៀមធ្វើការជម្លៀសប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដាន ឃុំដាន ស្រុកកាប់ជើង ខេត្តសុរិន្ទ ទៅទីកន្លែងមានសុវត្ថិភាព។

យោងតាមប្រភពព័ត៌មានដដែល, កងទ័ពថៃបានគ្រោងនឹងវាយប្រហារមកលើកម្ពុជានៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយកងទ័ពថៃបានចល័តកម្លាំងទ័ព និងសព្វាវុធជាច្រើនចូលមកក្នុងតំបន់ព្រំដែនកម្ពុជាថៃ ក្នុងនោះមានរថក្រោះជាច្រើនគ្រឿង ដើម្បីធ្វើសកម្មភាពឈ្លានពានដោយប្រដាប់សាជាថ្មីមកលើបូរណភាពទឹកដីកម្ពុជា។ 

ទង្វើនេះបង្ហាញថា ភាគីថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀតលើបទឈប់បាញ់ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងចំណុចសម្រេចក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕

អត្ថបទដែលជាប់ទាក់ទង