ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមជាធីរិទ្ធ៖ថ្នាក់ដឹកនាំកម្ពុជាកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការជួយឲ្យកងទ័ពកម្ពុជាទាំង១៨រូបបានត្រឡប់មកកម្ពុជាវិញ

56

ភ្នំពេញ៖ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីមានការចាប់ខ្លួនកងទ័ពកម្ពុជាទាំង២០ ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ មកដល់ពេលនេះកងទ័ពកម្ពុជាមានចំនួន១៨រូប នៅមិនទាន់ត្រូវបានកងទ័ពថៃដោះលែងឲ្យមកកម្ពុជាវិញឡើយ កត្តាបែបនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត, សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត សុទ្ធសឹងតែបានព្យាយាមស្វះស្វែង ជួយអន្តរាគមន៍ពីគ្រប់ស្ថាប័នជាតិ និងអន្តរជាតិទាំងអស់ ធ្វើយ៉ាងដើម្បីរក្សាសុវត្ថិភាព និងអាចឲ្យកងទ័ពកម្ពុជាដែលនៅសល់ចំនួន១៨រូប បានវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញ។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង