ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបះបោរភាគខាងត្បូងថៃបើកការវាយប្រហារដោយគ្រាប់បែកលើរោងចក្រមួយនៅខេត្ត

197

បាងកកក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួនមួយក្រុម បានបើកការវាយប្រហារដោយគ្រាប់បែកលើរោងចក្រគីមីមួយកន្លែងក្នុងស្រុក Waeng ខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅ បណ្តាលឱ្យរោងចក្ររងការខូចខាត និងត្រូវផ្អាកប្រតិបត្តិការ។ នេះបើយោងតាមការចេញផ្សាយ ដោយកាសែត Bangkok Post នៅថ្ងៃទី១៨ ខែសីហា។

សកម្មប្រយុទ្ធប្រមាណពី ១០ ទៅ ១៥នាក់ បានចូលរួមក្នុងការវាយប្រហារលើរោងចក្រ Price of Wood Green Energy Co Ltd។ ទោះជាយ៉ាងណា មេបញ្ជាការភូមិភាគ៤ លោក Paisal Nusang បានបញ្ជាក់ថា មិនមានជនស៊ីវិលណាម្នាក់ស្លាប់ ឬរងរបួសនៅក្នុងហេតុការណ៍នេះទេ។

ជាការឆ្លើយតប អាជ្ញាធរថៃបានដាក់ពង្រាយកម្លាំង និងរឹតបន្តឹងសន្តិសុខនៅតាមតំបន់ព្រំដែន និងចំណុចរសើបនានា ដើម្បីទប់ស្កាត់ការវាយប្រហារដែលអាចកើតមានឡើងទៀត។

គួរបញ្ជាក់ថា អំពើហិង្សានៅខេត្តភាគខាងត្បូងរបស់ថៃ គឺជាជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃរវាងរដ្ឋាភិបាលថៃ និងក្រុមបះបោរផ្តាច់ខ្លួនមូស្លីមម៉ាឡេ។ យោងតាមក្រុមស្រាវជ្រាវ Deep South Watch ជម្លោះនេះបានបណ្តាលឱ្យមនុស្សជាង ៧,៥០០នាក់ស្លាប់ និងជាង ១៣,៥០០នាក់ផ្សេងទៀតរងរបួស ចាប់តាំងពីឆ្នាំ២០០៤ មក៕

អត្ថបទដែលជាប់ទាក់ទង