ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រញ្ជួយដីកម្រិត៥.៤រិចទ័រវាយប្រហារឆេ្នរសមុទ្រប្រទេសមីយ៉ាន់ម៉ានិងញ័ររញ្ជួយដល់ទីក្រុងបាងកកប្រជាជននិងបុគ្គលិកធ្វើការប្រញាប់រត់ចេញពីអគារ

67

បាងកក៖យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដីបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ដោយមានការរញ្ជួយនៅក្នុងផ្នែកខ្លះនៃទីក្រុងបាងកក។ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃនេះ។

យោងតាមនាយកដ្ឋានតាមដានការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយម គ្រោះរញ្ជួយដីមួយបានកើតឡើង នៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងកម្រិត៥.៤រ៉ិចទ័រ និងជម្រៅ១០គីឡូម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង