ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែន៖កម្ពុជាផ្តល់ សារៈសំខាន់ចំពោះ ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ គ្រប់ ជ្រុង ជ្រោយ រវាងកម្ពុជា និងវៀតណាម

59

ភ្នំពេញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា កម្ពុជា ផ្តល់ សារៈសំខាន់ចំពោះ ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ គ្រប់ ជ្រុង ជ្រោយ រវាងកម្ពុជា និងវៀតណាម ដែលបាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ និងគ្រប់ កម្រិត ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង»

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចបែបនេះ ក្នុងឱកាសអញ្ជើញជាកិត្តិយសក្នុង ពិធីអបអរសាទរខួបលើកទី៨០ឆ្នាំ (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២៥) ទិវាឯករាជ្យ ជាតិ របស់វៀតណាម ដែលរៀបចំឡើង ដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា នា ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥នេះ។

កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ ១៩៦៧។ ចាប់តាំង ពីការភ្ជាប់ទំនាក់ទំនងជាផ្លូវការមក ប្រជាជនកម្ពុជា និងប្រជាជនវៀតណាម រក្សាបាន ទំនាក់ទំនងមិត្តភាពកក់ក្តៅ និងភាពជាដៃគូដ៏ល្អប្រសើរ។ ប្រពៃណីនេះ ត្រូវបានបន្ត ពូន ជ្រុំ ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ ចាប់តាំងពីសម័យព្រះបាទ សម្តេ ច ព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋា ភិបាល វៀតណាម រហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ស្របពេលទំនាក់ទំនងដ៏ជិតស្និទ្ធ និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ ប្រទេសទាំងពីរនៅតែចងចាំជានិច្ចនូវការជួយគាំទ្រគ្នាទៅ វិញ ទៅមកក្នុងអតីតកាល គឺក្នុងគ្រាប្រជាជនកម្ពុជា បានលះបង់ និងគាំទ្រវៀត ណាម ក្នុងការតស៊ូ ដើម្បីបុព្វ ហេតុ នៃការបង្រួបបង្រួមទឹកដី និងឯករាជ្យរបស់វៀត ណាម និងការលះបង់របស់កង ទ័ព ស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការផ្តួលរំលំ និងជួយរំដោះប្រជាជនកម្ពុជា ចេញ ពីរបបប្រល័យពូជសាសន៍ ជួយទប់ស្កាត់ការ វិលត្រឡប់នៃរបបប្រល័យ ពូជ សាសន៍ និងជួយកម្ពុជាកសាងប្រទេសឡើងវិញ។ នេះគឺជា សច្ចភាពប្រវត្តិសាស្ត្រ ដែលគ្មានកម្លាំងប្រតិកិរិយាណាមួយអាចប្រែក្រឡាស់ បាន ឡើយ។

សម្តេចតេជោ បានលើកឡើងផងដែរថា ទំនាក់ទំនងកម្ពុជា-វៀតណាម ដែលបាន កសាង ឡើងឈរលើមូលដ្ឋាននៃការគោ រព គ្នា ទៅវិញទៅមក ជួយគ្នាទៅវិញទៅមក បាន ផ្ដល់ផលប្រយោជន៍សម្រាប់ប្រទេស និង ប្រជាជនទាំងពីរ ក៏ដូចជាបានចូល រួម ចំណែកយ៉ាងសំខាន់ ដល់ការថែរក្សាសន្តិ ភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយ ចីរភាព និងវិបុលភាពនៅក្នុងតំបន់។

 សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានបង្ហាញសេចក្តីរីករាយដោយបានកត់ សម្គាល់ ឃើញថា កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម មានការ រីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីមានការ កើន ឡើងគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២៤ វៀតណាម គឺជាដៃគូពាណិជ្ជកម្មលំដាប់ ទី៣ របស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីជាង១០ពាន់លាន ដុល្លារ អាមេ រិក និងមានការកើនឡើង ជាង ១៨ភាគរយ ធៀបនឹងឆ្នាំ២០២៣។

សម្តេចតេជោបន្តថា ស្របតាមនិន្នាការកំណើនជាលំដាប់នេះ ប្រទេសទាំងពីរ ក៏បាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចឱ្យបានគោលដៅ ២០ពាន់លាន ដុល្លារ អាមេរិកនាពេលខាងមុខ។ វៀតណាមឈរនៅលំដាប់ទី៥ នៃការ វិនិយោគបរទេស នៅ កម្ពុជា ហើយលំដាប់ទី២ (បន្ទាប់ពីប្រទេសសិង្ហបុរី) ក្នុងចំណោមប្រទេសសមាជិក អាស៊ាន។ ចំនួនទេសចរវៀតណាមមកកម្ពុជា បានកើនឡើងជិត៣២ភាគរយ ឈរនៅ លំដាប់ ទី២។ មកដល់ពេលនេះ កម្ពុជា និងវៀតណាម មានជើងហោះហើរត្រង់សរុប ១០០ជើង ក្នុងមួយសប្ដាហ៍ ប្រតិបត្តិការដោយក្រុម ហ៊ុនអាកាសចរណ៍វៀតណាម ចំនួន ២ និងកម្ពុជាចំនួន២។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការកត់សម្គាល់ដោយពេញចិត្តផងដែរ ចំពោះ ការប្ដេជ្ញារបស់ប្រទេសទាំងពីរ ក្នុងការជំរុញ កិច្ច សហប្រតិបត្តិការបន្ថែមទៀត នៅក្នុង វិស័យ គន្លឹះមួយចំនួនរួមមាន៖ ការពារជាតិ និងសន្តិសុខ អប់រំ សុខាភិបាល ថាមពល ទេសចរណ៍ វប្បធម៌ បច្ចេកវិទ្យា និងវិទ្យា សាស្ត្រ។ បន្ថែមពីលើនោះ កម្ពុជា និង វៀត ណាម បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងគាំទ្រគ្នាទៅ វិញ ទៅមក ក្នុង ក្រប ខ័ណ្ឌតំបន់ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ អាស៊ាន និងក្របខ័ណ្ឌ អនុ តំបន់ផ្សេងទៀត ដែលមិនត្រឹមតែបម្រើផលប្រយោជន៍ រួមរបស់ ប្រទេស ទាំងពីរ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ប្រកប ដោយចីរភាពនៅទូទាំងពិភព លោក៕

អត្ថបទដែលជាប់ទាក់ទង