ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិចេញសេចក្តីប្រកាសអំពីកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)

94

ភ្នំពេញក្រសួងការពារជាតិ ចេញសេចក្តីប្រកាសអំពីកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ បានដំណើរការកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ដោយភាគីទាំងពីរបានឯកភាពដំណើរការកិច្ចប្រជុំមួយ ផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ចាប់តាំងពីព្រឹកមកនិងបន្តរហូតមកដល់ពេលនេះ។ 

ភាគីកម្ពុជានិងថៃបានឈានទៅសម្រេចលើចំណុចឯកភាពគ្នាមួយចំនួននិងបន្តពិភាក្សាលើចំណុចនៅសេសសល់ ដើម្បីឈានដល់ការឯកភាពគ្នាទាំងស្រុង លើកំណត់ហេតុប្រជុំ មុនកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

អត្ថបទដែលជាប់ទាក់ទង