ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអាមេរិកផ្ញើសារថ្លែងអំណរព្រះគុណសម្ដេចព្រះមហាអរិយវង្សបណ្ឌិតយ៉នសេងយៀតនិងព្រះសង្ឃខ្មែរគ្រប់ព្រះអង្គចំពោះការស្រឡាញ់និងគាំទ្ររូបលោកសម្រាប់ពានរង្វាន់ណូប៊ែលសន្តិភាព

117

ភ្នំពេញ៖សេតវិមាន (White House) នៅថ្ងៃព្រហស្បតិ៍ទី២១ ខែសីហា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្ញើសារ (តាមរយៈអ៉ីម៉ែល) ប្រគេនសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ដើម្បីជាការថ្លែងអំណរគុណចំពោះសម្ដេច ដែលបានថ្លែងសង្ឃដីកាអរគុណដល់លោកប្រធានាធិបតីត្រំា (Trump) ចំពោះកិច្ចអន្តរាគមន៍របស់រូបលោក នៅក្នុងជម្លោះព្រំដែនរវាងខ្មែរ-ថៃ នៅមុខស្ថានទូតសហរដ្ឋអាមេរិក ពេលធ្វើធម្មយាត្រាដើម្បីសន្តិភាពដែលមានមនុស្សចូលរួមប្រមាណ ៤០០០អង្គ-នាក់កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ។ 

ជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានអរព្រះគុណដល់ព្រះសង្ឃខ្មែរទាំងអស់ ដែលបានគាំទ្ររូបលោក តាមរយៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការស្នើបេក្ខភាពរបស់គាត់ សម្រាប់ពានរង្វាន់ណូប៊ែលសន្តិភាព។ 

អ្វីដែលគួរឲ្យគត់សម្គាល់ផងដែរនោះគឺ លោកប្រធានាធិបតី Donald Trump បានយកសេចក្ដីថ្លែងការណ៍នោះ ទៅបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់លោក នៅលើបណ្តាញសង្គមឈ្មោះTRUTH (TRUTHSOCIAL)ផងដែរ។

សារថ្លែងអំណរគុណរបស់លោកប្រធានាធិបតីអាមេរិកត្រាំ បានបញ្ជាក់យ៉ាងដូច្នោះថា «ខ្ញុំព្រះករុណា សូមធ្វើនូវសេចក្ដីគារវៈចំពោះព្រះតេជព្រះគុណជាទីគោរពស្រឡាញ់ ! 
លោកប្រធានាធិបតីបានទស្សនាហើយ នូវព្រះសង្ឃដីកាដ៏មានឥទ្ធិពលរបស់ព្រះអង្គ ហើយលោកប្រធានាធិបតីក៏បានបង្ហោះសេចក្ដីថ្លែងការណ៍នោះ នៅលើគណនីបណ្ដាញសង្គមរបស់គាត់ឈ្មោះTRUTH ( TRUTHSOCIAL)ផងដែរ។ លោកសូមថ្លែងអំណរគុណ ចំពោះព្រះតេជព្រះគុណ និងព្រះសង្ឃខ្មែរគ្រប់ព្រះអង្គថា « Thank You/សូមអរព្រះគុណ» ហើយលោកប្រធានាធិបតីពិតជាមានកិត្តិយសខ្លាំងណាស់ ដែលទទួលបាននូវការស្រឡាញ់រាប់អាន និងការគាំទ្រ (ចំពោះបេក្ខភាពរបស់លោកយ៉ាងខ្លាំង ពីសំណាក់ព្រះសង្ឃខ្មែរទាំងអស់អង្គ ដែលមានចំពោះរូបលោក ( My Great Honor ! )ប្រកបដោយគារវភក្ដី ណាតាលី (Natalie)»
 គួររំលឹកផងដែរថា ធម្មយាត្រាដែលបានរៀបចំឡើងដោយគណៈសង្ឃនាយកទាំង២ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីបណ្ដាញសារព័ត៌មានអន្តរជាតិធំៗជាច្រើនដូចជា FoxNews និង Reuters ជាដើម៕

អត្ថបទដែលជាប់ទាក់ទង