ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រនិងសម្តេចព្រះវររាជមាតាជាតិខ្មែរបានយាងចាកចេញពីកម្ពុជាហើយដើម្បីទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

72

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ និង សម្តេច ព្រះមហា ក្សត្រិយ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ប្រទេសកម្ពុជាហើយ ដើម្បី ទៅ ពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ក្នុងពេលដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលជួយកិច្ចការទាំងឡាយក្នុងព្រះបរមនាម ព្រះ អង្គ ក្នុងនាមជាប្រមុខរដ្ឋស្តីទី។

សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុត លើព្រះរាជសុខភាព របស់ ព្រះមហាក្សត្រខ្មែរ និងសម្តេចវររាជមាតាជាតិខ្មែរ ហើយបានថ្វាយក្រុមគ្រូពេទ្យ ពិនិត្យព្រះរាជសុខភាពព្រះអង្គទាំងទ្វេជាទៀងទាត់ ដោយមួយឆ្នាំពិនិត្យព្រះរាជសុខ ភាពថ្វាយព្រះអង្គទាំងទ្វេចំនួនពីរលើក។ លើកទី១ធ្វើឡើងនៅដើមឆ្នាំ ហើយលើកទី២ ធ្វើឡើងនៅចុងឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង