ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារថែទាំផ្លូវជាតិលេខ ៩២ របស់មន្ទីរសាធារណការខេត្តព្រះវិហារក្នុងរដូវវស្សា

108

ព្រះវិហារ៖នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបន្តសកម្មភាពកែសម្រួលផ្លូវជាតិលេខ ៩២ ដែលជាផ្លូវក្រាលគ្រួសក្រហម។ ការងាររួមមាន ការកៀរដីល្បាយថ្ម បន្ថែមគ្រួសថ្មី ស្រោចទឹក និងកិនបង្ហាប់ ដើម្បីឲ្យផ្ទៃផ្លូវរាបស្មើ និងរឹងមាំល្អឡើងវិញ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារឱ្យដឹងថា៖បើទោះបីជាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក៏ដោយ ក៏មិនអាចរារាំងឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានដែរ។ ក្រុមការងារយើងនៅតែបន្តធ្វើការយ៉ាងសកម្ម ដើម្បីសម្រេចគោលដៅ គឺការធានាឲ្យផ្លូវនេះអាចធ្វើដំណើរបានប្រកបដោយសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។

លោកប្រធានបន្តថា៖ក្នុងនាមយើងជាអ្នកប្រើប្រាស់ផ្លូវ គួររួមគ្នារក្សាផ្លូវនេះឲ្យបានគង់វង្សយូរអង្វែង។អ្នកប្រើប្រាស់ផ្លូវសូមជួយថែរក្សាផ្លូវសាធារណៈ ទាំងអស់គ្នាដោយកុំចាក់ដី ឬវត្ថុផ្សេងៗចូលក្នុងលូ ឬប្រឡាយទឹក។ ទង្វើបែបនេះនឹងធ្វើឲ្យផ្លូវឆាប់ខូច និងលិចលង់ពេលមានភ្លៀងធ្លាក់។

លោកប្រធានបន្ថែមថា៖ក្រុមការងារជួសជុលថែទាំផ្លូវយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងការយល់ដឹងរបស់ពុកម៉ែបងប្អូនទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង