ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើតឆែត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តកំពតក្រោយផ្ទេរពីអភិបាលរងរាជធានីភ្នំពេញ

92

កំពតនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីប្រកាសតែងតាំង ឯកឧត្ដមកើត ឆែ ជាអភិបាលរងខេត្តកំពត ដែលពិធីនេះ ធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

ពិធីនេះដែរ ក៏មានអញ្ជើញចីលរួមពីឯកឧត្ដមម៉ៅ ធនិន អភិបាលខេត្តកំពត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ត្រូវបានផ្ទេរទៅជាអភិបាលរងខេត្តកំពត បន្ទាប់ពីចប់ ២អណត្តិ ជាអភិបាលរងរាជធានីភ្នំពេញ។ 

យោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានតែងតាំងឯកឧត្ដមកើត ឆែ ជាអភិបាលរងខេត្តកំពត៕

អត្ថបទដែលជាប់ទាក់ទង