ប្រធានាធិបតីនៃសហរដ្ឋអាមេរិកដូណាល់ ជេ. ត្រាំផ្ញើរសាលិខិតជូនចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
អាមេរិ៖សេតវិមានរដ្ឋធានីវ៉ាស៊ីងតោនថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រាជធានីភ្នំពេញឯកឧត្តមនាយករដ្ឋមន្ត្រី!
ខ្ញុំសូមអរគុណ ចំពោះលិខិតដ៏កក់ក្តៅរបស់ឯកឧត្តម និងជាពិសេស ការស្នើរូបខ្ញុំ សម្រាប់ពានរង្វាន់ ណូបែលសន្តិភាព។
ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានសន្ទនាជាមួយឯកឧត្តម ដើម្បីរួមចំណែកបញ្ចប់ជម្លោះប្រដាប់អាវុធ ជាមួយប្រទេសថៃ។ ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងសម្បូណ៌បែប។ ខ្ញុំជឿជាក់ថា ឯកឧត្តមជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់ សន្តិភាព។ ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់នូវសោកនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ចាប់ពីពេលនេះតទៅ យើងអាចផ្តោតការយកចិត្តទុកដាក់ជាមួយគ្នាលើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ៕
ដោយក្តីគោរពស្រឡាញ់
ដូណាល់ ជេ. ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក
(អត្ថបទបកប្រែក្រៅផ្លូវការ)

