ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតប្រគល់ម៉ូតូ១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ

113

ភ្នំពេញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោកអ្នកឧកញ៉ា ទ្រី ភាព បេសក ជន ពិ សេស របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ ឧកញ៉ា គៀន ស្រីនា បានឧបត្ថម្ភម៉ូតូចំនួន ១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ ក៏ដូច ជាអង្គ ភាព ទ័ពប្រើប្រាស់តាមតម្រូវការចាំបាច់លើកិច្ចការពារជាតិ។

ការលំបាករបស់កងទ័ពនៅជួរមុខមិនរំលងពីកែវភ្នែក និងការគិតគូររបស់ រាជ រដ្ឋា ភិបាល កម្ពុជានោះឡើយ ជាពិសេសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ បណ្ឌិត ។ កំលុងពេលសង្គ្រាមឈ្លានដោយកងទ័ពថៃ បានធ្វើឱ្យកងទ័ពជួរមុខ របស់ កម្ពុជាមួយចំនួន រងការខូចខាតម៉ូតូ ហើយកងទ័ពខ្លះ ព្រមទាំងនៅតាមអង្គភាព ទ័ពមួយចំនួនមានតម្រូវការម៉ូតូសម្រាប់ធ្វើជាមធ្យោបាយផងដែរ។ 

ដោយមើលឃើញពីតម្រូវការទាំងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោក ជំទាវ បណ្ឌិត តាមរយៈលោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង បាន រៀបចំទិញម៉ូតូហុងដាវ៉េវ ដោយមានការបង់ពន្ធត្រឹមត្រូវ ចំនួន ១ពាន់គ្រឿង សម្រាប់ចែក ជូនដល់កងទ័ព និងអង្គភាពទ័ព ។

ជំហានដំបូងនេះ ម៉ូតូចំនួន៥០០គ្រឿង ត្រូវបានរៀបចំរួចរាល់ ហើយត្រូវ បានលោក អ្នក ឧកញ៉ា ទ្រី ភាព អញ្ជើញប្រគល់ ជូនតំណាងកងទ័ពនាព្រឹកថ្ងៃសុក្រ ទី២៩ ខែ សីហា ឆ្នាំ ២០២៥នេះ។ បន្ទាប់ពីបានប្រគល់រួចហើយនោះ ម៉ូតូក៏ត្រូវបានដឹកចេញ ពីឃ្លាំង ភ្លាមៗ ផង ដែរ យកទៅកាន់គោលដៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរ មាន ជ័យ។ ដោយឡែកម៉ូតូចំនួន៥០០គ្រឿងផ្សេងទៀត នឹងរៀបចំចាត់ចែងក្នុងពេល ឆាប់ៗ ខាងមុខនេះ។

លោកអ្នកឧកញ៉ា ទ្រី ភាព បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោក ជំទាវបណ្ឌិត មានការគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ពនៅសមរភូមិមុខ ជាពិសេស ការ ខូចខាតម៉ូតូកំលុងពេលសង្គ្រាមនៃការឈ្លានពានរបស់កងទ័ពថៃ ក៏ដូចជាកង ទ័ព ខ្វះ ខាតម៉ូតូសម្រាប់ធ្វើមធ្យោបាយ។ ឈរលើស្មារតីនៃការគិតគូរនេះ ទើបសម្តេច និង លោក ជំទាវបណ្ឌិត ចាត់ចែងរៀបចំម៉ូតូចំនួន១ពាន់គ្រឿងជូនដល់ ពួក គាត់។

លោកអ្នកឧកញ៉ា ទ្រី ភាព ជាសប្បុរសជនដែលតែងចូលរួមយ៉ាងសកម្មជាមួយ រាជ រដ្ឋា ភិបាលរាល់ ពេលជួបការលំបាកនានា ដោយគ្មានការអល់អែកនោះឡើយ។ លោកអ្នក ឧកញ៉ា បានបង្ហាញក្តីសប្បាយរីករាយយ៉ាងក្រៃលែង បានចូលរួមជាមួយរាជរដ្ឋា ភិ បាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការរៀបចំអំណោយ ជាម៉ូតូ ជូន ដល់កងទ័ពជួរមុខនាពេលនេះ។ សម្រាប់លោកអ្នកឧកញ៉ា ការជួយដល់កងទ័ព នាពេលនេះ គឺជាចូលរួមស្រាក់ដៃជាមួយរាជរដ្ឋាភិបាល ជាមួយកងទ័ព ដើម្បីជា ប្រយោជន៍ក្នុងកិច្ចការពារជាតិ។

លោកអ្នកឧកញ៉ា ទ្រី ភាព បានគូសបញ្ជាក់ថា ទាំងអតីតកាល បច្ចុប្បន្នកាល និង ទៅ ថ្ងៃមុខ រូបលោកត្រៀមខ្លួនជានិច្ចក្នុងការចូល រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បី ដោះស្រាយ និងជម្នះការលំបាកទាំងឡាយ៕

អត្ថបទដែលជាប់ទាក់ទង