ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ីប្រតិកម្មខ្លាំងៗក្រោយលោកម៉ាក្រុងហៅលោកពូទីនថាជា «យក្សកំណាច»

135

ក្រុងមូស្គូ៖ រដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃសុក្រនេះ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លា ដោយចាត់ទុកសម្តីរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ថា «មិនស័ក្តិសមជាប្រមុខរដ្ឋ» បន្ទាប់ពីលោកបានហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជា «យក្សកំណាចនៅមាត់ទ្វាររបស់យើង»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងមូស្គូថា លោក ម៉ាក្រុង តែងតែចេញសេចក្តីថ្លែងការណ៍ប្លែកៗ ដែលពេលខ្លះបានឆ្លងផុតបន្ទាត់នៃភាពសមរម្យ ហើយបានក្លាយទៅជា «ការប្រមាថថោកទាប»។

គួរបញ្ជាក់ថា លោក ម៉ាក្រុង ដែលបានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន បានក្លាយជាគោលដៅនៃការរិះគន់ជាញឹកញាប់ពីសំណាក់រុស្ស៊ី ដោយសារតែការគាំទ្រយ៉ាងពេញទំហឹងរបស់លោកចំពោះប្រទេសអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង