ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតស្នើចិនជំរុញកម្ពុជា-ថៃជៀសវាងការប្រើកម្លាំងយោធាដោះស្រាយបញ្ហាព្រំដែនមិនទាន់ដាច់ស្រេច

100

ប្រទេសចិន៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើចិនជំរុញ កម្ពុជា-ថៃ ជៀសវាងការប្រើកម្លាំងយោធា ដោះស្រាយបញ្ហាព្រំដែនមិនទាន់ ដាច់ ស្រេច ជាពិសេសកន្លែងមានពលរដ្ឋរស់នៅ។

សំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វ៉ាង ហ៊ូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។

សម្តេចមហាបវរធិបតី បានគូសរំលេចលើទំព័រហ្វេសប៊ុកថា ក្នុងជំនួបនោះ លោក វ៉ាង ហ៊ូនីង បានបង្ហាញអារម្មណ៍សប្បាយរីករាយពាក់ព័ន្ធ ការរីកចម្រើននៃកិច្ច សហប្រតិ បត្តិ ការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ 

សម្តេចមហាបវរធិបតី បានរៀបរាប់ទៀតថា ក្នុងជំនួបនោះ ក៏បានជជែកពាក់ព័ន្ធ ជម្លោះ ព្រំដែន រវាងកម្ពុជា និងថៃ។ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់ រវាងកង ទ័ពកម្ពុជា និងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្រប សម្រួល បទ ឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ឆាប់វិលត្រឡប់ ទៅ រក ប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។ 

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា ក្នុងជំនួបនោះ សម្តេចក៏បាន ស្នើ ឱ្យមិត្តចិន ជំរុញឱ្យភាគីទាំងពីរកម្ពុជា និងថៃ ជៀសវាងការប្រើប្រាស់កម្លាំង យោ ធា ដើម្បីដោះស្រាយបញ្ហាព្រំដែនមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែល មាន ប្រជាពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការ ប្រើ ប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC)ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិ សញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។

សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែសីហា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួប សម្តែងការគួរសម និងប្រជុំទ្វេភាគីជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិនផងដែរ។ ក្នុងជំនួបនោះ លោកប្រធានាធិបតីចិន គាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់៕

អត្ថបទដែលជាប់ទាក់ទង