ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការរងនគរបាលខណ្ឌចំការមនលោក ហួត គង់ ត្រូវបានសម្រេចដកហូតមុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ

106

ភ្នំពេញ៖នៅថ្ងៃទី៣១សីហា២០២៥នេះអធិការរងនគរបាលខណ្ឌចំការមនលោក ហួត គង់ ត្រូវឯកឧត្ដមស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចដកហូតមុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។ នេះអនុវត្តតាមភិក្រមទាំង៥គឺកាត់ឬចៀរសាច់ស្អុយចោល។

យោងតាមប្រកាសក្រសួងមហាផ្ទៃការដកតំណែងនេះជាការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិរបស់ឯកឧត្ដមស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

យោងតាមការងារចាំបាច់សម្រេច

ប្រការ១..ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ វរសេនីយ៍ត្រី ហួត គង់ អត្តលេខ ២៧៧៤៧ អធិការង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណុះអគ្គស្នងការដ្ឋាន នគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

  គួររំលឹកថយក្រោយបន្តិច លោក​អធិការ​រងម្នាក់​នេះ​ មាន​សីលធម៌​មិនល្អទេ​ កន្លង​មក​ធ្លាប់​ផឹកស៊ី​ស្រវឹង​ប្រេី​ហឹង្សា​លេី​ប្រជាពលរដ្ឋ​ម្ដងហេីយ​ កាល​ពី​ឆ្នាំ​ ២០២៣​ ដោយវាយ​បុរសម្នាក់ក្នុងហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍​នាពេលកន្លងមក​ ហេីយត្រូវ​ថ្នាក់លេី(ដាក់ពិន័យ​)ដក​បញ្ឈរជេីងម្ដងហេីយ​ ឥឡូវនេះមកសម្លុតគេម្តងទៀត ដោយគ្មានវិជ្ជាជីវៈជាមន្ត្រីនគរបាល ។

មន្រ្ដី​នគរបាល​យុត្តិធម៌​ ជា​មន្ត្រី​អនុវត្តន៍​ច្បាប់​ ក្រៅពី​មានចំណេះជំនាញលេីការងារ​ស្រាវជ្រាវ​ស៊េីបអង្កេត​ និង​ និតិវិធី​ច្បាប់​ មន្ត្រី​នគរបាល​យុត្តិធម៌​ ត្រូវ​មាន​សិលធម៍​ គុណធម៌​ មានវិន័យ​ ហើយ​មិនត្រូវ​ចាត់​ទុក​ប្រជាពលរដ្ឋ​ជាសត្រូវ​ទេ​ ។  

មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​កែ​លម្អ​រ​ចំណុច​ខ្វះខាត​មួយចំនួន​របស់​ខ្លួន​ឡេីងវិញ​។  ត្រូវ​ចងចាំ​ពាក្យ​មួយឃ្លា​ជានិច្ច​ថា​ “​ នគរបាល​ជាកូនចៅរបស់ប្រជាជន​ មិនមែន​ជាចៅហ្វាយ​របស់ប្រជាជន​ទេ​ “​  ៕

អត្ថបទដែលជាប់ទាក់ទង