នាយករដ្ឋមន្ត្រីកម្ពុជានិងវៀតណាមឆ្លៀតជួបពិភាក្សាការងារក្នុងពេលបំពេញការងារនៅចិន
ប្រទេសចិន៖នៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មីញជីញ នាយករដ្ឋមន្ត្រី វៀត ណាម បានឆ្លៀតជួបគ្នាពិភាក្សាក្នុងពេលបំពេញការងារនៅក្នុងប្រទេសចិន ដើម្បីរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដម ផាម មីញជីញ កំពុង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន៕

