ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនអញ្ជើញចូលរួមពិធីអបអរសាទរខួប៨០ឆ្នាំបុណ្យឯករាជ្យរបស់វៀតណាម

94

ក្រុងហាណូយវៀតណាម៖នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបុណ្យឯករាជ្យរបស់វៀតណាម (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២៥)។

សូមបញ្ជាក់ថា ថ្ងៃទី២ ខែកញ្ញា កាលពី៨០ឆ្នាំមុន នៅលើទីលានបាឌិញ លោក ហូ ជីមិញ ប្រមុខរដ្ឋរបស់វៀតណាម បានប្រកាសពីជោគជ័យជាប្រវត្តិសាស្ត្រនៃការ ដណ្តើម បានឯករាជ្យពីប្រទេសបារាំង បន្ទាប់ពីការរស់នៅក្រោមនឹមអាណានិគមបារាំង ប្រមាណជា មួយសតវត្សរ៍។

ខួប៨០ឆ្នាំនៃការទទួលបានឯករាជ្យ វៀតណាម បានប្រារព្ធពិធីយ៉ាងកងរំពងនៅលើ ទី លានបាឌិញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់វៀតណាម និងមេដឹក នាំ ប្រទេសជាមិត្ត ព្រមទាំងប្រជាពលរដ្ឋវៀតណាមរាប់ពាន់នាក់។

ក្នុងពិធីនេះ ក៏បានបង្ហាញនូវព្យុហយាត្រាកងកម្លាំងប្រដាប់វុធ និងសព្វាវុធនានាក្នុង វិស័យការពារជាតិរបស់វៀតណាមផងដែរ។ ក្នុងព្យុហយាត្រានេះ ក៏មានការចូលរួមពីសំណាក់កងទ័ពរបស់រុស្ស៊ី ចិន កម្ពុជា និងឡាវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង