ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង លើកឡើងថា៖ ចង់ឱ្យរាជធានីភ្នំពេញ មានសោភណ្ឌភាព មានបរិស្ថានល្អ យើង មិនអាចធ្វើតែឯងបានទេ ដាច់ខាត់ត្រូវតែមានការចូលរួមទាំងអស់គ្នា ពិសេសប្រជាពលរដ្ឋ

93

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ប្រជាពលរដ្ឋនៅភ្នំពេញរស់នៅ របៀបស៊ីវីល័យហើយ ដូច្នេះសូមឱ្យអាជ្ញាធរមូលដ្ឋានសង្កាត់ សហការគ្នាឱ្យបានល្អ ធ្វើយ៉ាងណាឱ្យមូលដ្ឋានយើងទាំងមូលស្អាត គ្មានសំរាមនិងមានបរិស្ថានល្អ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខភាពល្អ។

  ការលើកឡើងរបស់ ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បែបនេះបានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ស្រះចក 

ខណ្ឌដូនពេញ ក្រោយចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។

  ឯកឧត្ដម ឃួង ស្រេង បានលើកឡើងទៀតថា៖ ចង់ឱ្យរាជធានីភ្នំពេញ មានសោភណ្ឌភាព មានបរិស្ថានល្អ យើង មិនអាចធ្វើតែឯងបានទេ ដាច់ខាត់ត្រូវតែមានការចូលរួមទាំងអស់គ្នា ពិសេសការចូលរួមពីប្រជាពលរដ្ឋ យើងមានក្រុមហ៊ុន ដឹកសំរាមចំនួន៣ហើយ ដូច្នេះទីណាមានសំរាម សូមរាយការណ៍ មកនោះភ្នាក់ងារអ្នកដឹកជញ្ជូនសំរាមគេនឹងទៅដឹកជញ្ជូនភ្លាម។

   ក្នុងឱកាសនោះ ឯកឧត្ដមឃួង ស្រេង ក៏បានបញ្ជាក់ថា៖ យុវជនជំនន់មុនបានលះបង់ច្រើនណាស់ដើម្បីជាតិមាតុភូមិនិងប្រជាពលរដ្ឋកម្ពុជា ដោយបានយកជីវិតធ្វើជាដើមទុន នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងបានធ្វើឱ្យប្រទេសជាតិដ៏កំសត់មួយនេះ មានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះ។

  ឯកឧត្ដមឃួង ស្រេង បានបន្តថា សមាជិក សមាជិការបស់យើង ជាឃោសនិកដ៏ឧត្ថុងឧត្ដមរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវយកគោលនយោបាយរបស់បក្ស និងអំពើល្អៗរបស់មេដឹកនាំបក្សរបស់យើង ទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រោតជ្រាបកាន់តែច្បាស់និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត។

  ជាមួយគ្នានោះដែរ ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញក៏បានថ្លែងនូវការ កោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃរបស់គណៈកម្មាធិការគណបក្ស សង្កាត់ស្រះចក ដែលបានរួមចំណែក ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះ ក្នុងការបោះឆ្នោតយ៉ាងភ្លុកទឹកភ្លុកដី ជាប្រវត្តិសាស្ត្រ។ 

   ឯកឧត្ដមឃួង ស្រេង បានបន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ជាមួយគ្នានោះដែរឆ្លើយតបតាមសំណូមពរឯកឧត្ដមឃួង ស្រេង បានសម្រេចធ្វើការកសាងផ្លូវបេតុងមួយខ្សែជូនប្រពលរដ្ឋរស់នៅក្នុងភូមិ២សង្កាត់ស្រះចកទៀតផង។

  ក្នុងឱកាសនោះដែរ លោកស្រី ប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ ស្រះចក ក៏បានឱ្យដឹងដែរថា៖សង្កាត់ស្រះចក មានផ្ទៃដីទំហំ ៣២០១ហិចតា ដែលផ្ទៃដីនេះស្មើនិង១ភាគ៣នៃខណ្ឌទាំងមូល មាន២៤ភូមិ សង្កាត់នៅមានសកម្មភាព ក្មេងទំនើង ក្មេងបង្ហោះម៉ូតូ គ្រឿងញៀនតិចតួច តែសកម្មភាពទាំងនេះ គឺសុទ្ធតែកម្លាំងយើងបង្ក្រាបបាន។ មានគម្រោងអភិវឌ្ឍសង្កាត់ ដើម្បីប្រយោជន៍សាធារណៈ។ បានផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយ ទាំងសំបុត្រកំណើត សៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានល្អនិងទាន់ពេល  ចំណែកការងារសង្គម យើងបានផ្តល់ជូនប្រជាពលរដ្ឋក្រីក្របានទាន់ពេលវេលា រហូតទទួលបានចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេសចំពោះសេវាសង្គមនេះ។

 លោក ស្រីបន្តថា៖ សមាជិក សមាជិកាបក្សនិងប្រជាជននៅក្នុងមូលដ្ឋានបានខឹងសប្បាយ៉ាងខ្លាំងចំពោះទន្ឌិត សម រង្ស៊ី ដែលចូលដៃ ចូលជើងជាមួយថៃខណៈទាហានថៃឈ្លានពានកម្ពុជា។ បានចុះសំណេះសំណាលនិងជួយប្រជាពលរដ្ឋ នៅតាមភូមិជាប់ជាប្រចាំ។ មានសាមគ្គីភាពផ្ទៃក្នុងល្អ យើងបានពង្រឹងកម្លាំងទាំងប្រជាការពារនិងប៉ូលីស ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ពោលគៗមានបញ្ហាអ្វីមួយ យើងអន្តរាគមន៍ជួយពួកគាត់ភ្លាមៗតែម្តង។ បានពង្រឹងរចនាសម្ព័ន្ធបក្សបានរឹងមាំ ខិតខំរកមូលនិធិនិងចំណូលដើម្បីជួយពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន ជាមួយនិងការពង្រឹងសកម្មជនតាមភូមិ ដើម្បីយកព័ត៌មានពីក្រោមច្បាស់លាស់ អាចវាយបកបានទាន់ពេល៕

អត្ថបទដែលជាប់ទាក់ទង