ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំអន់ចិត្តដែលលោកស៊ីជីនពីងមិននិយាយពីអាមេរិកក្នុងពិធីរំឮកខួបបិទបញ្ចប់សង្រ្គាមលោកលើកទី២

133

វ៉ាស៊ីនតោនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី៣ ខែកញ្ញា ហាក់បង្ហាញការអន់ចិត្តដោយបាននិយាយថាពិធីដ៏ស្រស់ស្អាតរបស់ចិនដើម្បីរំឮកដល់ការបិទបញ្ចប់ សង្រ្គាមលោកលើកទី២ គួរណាស់តែបានលើកឡើងពីតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងបរាជ័យរបស់ជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ 

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន ប៉ុន្មានម៉ោងបន្ទាប់ពីរូបលោកចោទថាលោក ស៊ី ជីនពីង កំពុងរួមគំនិតជាមួយលោក គីម ជុងអ៊ុន និងលោក ពូទីន ដើម្បីប្រឆាំងសហរដ្ឋអាមេរិក ដូច្នេះថា «ខ្ញុំគិតថាវាជាពិធីដ៏ស្រស់ស្អាត។ ខ្ញុំគិតថាវាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់»។ លោក ត្រាំ បន្តថា «ខ្ញុំបានតាមដានសុន្ទរកថាកាលពីយប់មុន។ លោកប្រធានាធិបតី ស៊ី (ជីនពីងគឺជាមិត្តរបស់ខ្ញុំ ប៉ុន្តែខ្ញុំគិតថាសហរដ្ឋអាមេរិកគួរណាស់តែត្រូវបានគេលើកឈ្មោះអំឡុងសុន្ទរកថានោះ ពីព្រោះយើងបានជួយចិនច្រើនណាស់»។ 

គួរបញ្ជាក់ថា ខាងស្ថានទូតចិនក្នុងទីក្រុងវ៉ាស៊ីនតោន ភា្លមៗមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។ លោក ស៊ី ជីនពីង បានប្រារព្ធខួបលើកទី៨០ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្រ្គាមលោកលើកទី២ ដើម្បីបង្ហាញពីអំណាចយោធាចិន និងទំនាក់ទំនងជិតស្និទ្ធជាមួយបណ្ដាប្រទេសដែលប្រឆាំង ឬមិនសូវត្រូវគ្នាជាមួយសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង