ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួងស្រេង ប្រាប់មន្ត្រីបក្សសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ វាជាកត្តាសំខាន់ណាស់ក្នុងការដណ្តើមជ័យជំនៈ និងសូមរួមដំណើរជាមួយគ្នា ទាំងការផ្តល់សេវាសាធារណៈនិងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ

98

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បាន សំណូមឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ គោរពលក្ខន្តិកៈរបស់គណបក្ស សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ព្រោះវាជាកត្តាសំខាន់ណាស់ក្នុងការដណ្តើមជ័យជំនៈ និងសូមរួមដំណើរជាមួយគ្នា ទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនិងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

   ការសំណូមពរបែបនេះ របស់ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ផ្សារចាស់និងគណៈកម្មាធិការគណបក្ស សង្កាត់វត្តភ្នំខណ្ឌ

ដូនពេញ ក្រោយចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។

   ឯកឧត្ដម ឃួង ស្រេង បានលើកឡើងទៀតថា៖ ដើម្បីឈ្នះឆ្នោត គណបក្សប្រជាជនកម្ពុជាបានដាក់ចេញជាទិសដៅច្បាស់លាស់ បើគ្មានទិសដៅច្បាស់លាស់ទេ គឺមិនអាចទទួលបានជ័យជំនៈក្នុងការបោះឆ្នោតបានឡើយ។ គណបក្សប្រជាជនកម្ពុជានៅថ្នាក់មូលដ្ឋានសង្កាត់នេះ ហើយប្រៀបបាននឹងទាហាននៅជួរមុខ ក្នុងការដណ្តើមយកជ័យជំនៈក្នុងការបោះឆ្នោត ដើម្បីឱ្យថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំរាជរដ្ឋាភិបាលបន្តទៀត។ នៅកម្ពុជា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានបហិច្ចតាដឹកនាំប្រទេសកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

   ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការ កោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃរបស់គណៈកម្មាធិការគណបក្ស សង្កាត់ផ្សារចាស់និងសង្កាត់វត្តភ្នំ ដែលបានរួមចំណែក ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះ ក្នុងការបោះឆ្នោតយ៉ាងភ្លុកទឹកភ្លុកដី ជាប្រវត្តិសាស្ត្រកន្លងមក។

  ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ផ្សារចាស់ បានលើកឡើងពីភូមិសាស្ត្រក្នុងសង្កាត់ និងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់។ បានធ្វើសកម្មភាពអូសទាញគណបក្សប្រឆាំងឱ្យមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាបានចំនួន១០នាក់។បានធ្វើសកម្មភាពការងារមនុស្សធម៌។គណបក្សប្រឆាំងមិនមានសកម្មភាពនោះទេ។ គណបក្សសង្កាត់ មានសាមគ្គីភាពផ្ទៃក្នុងល្អ បំរើសេវាជូនប្រជាពលរដ្ឋបានល្អ ទទួលបានការកោតសរសើរនិងគោរពស្រលាញ់ពីប្រជាពលរដ្ឋ។  ក្រោមការដឹនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ធ្វើបក្សសង្កាត់ មានភាពរឹងមាំខ្លាំង ហើយលោកជឿជាក់ថា នឹងទទួលបានជោគជំនៈនៅពេលបោះឆ្នោត២០២៧-២០២៨ខាងមុខយ៉ាងពិតប្រាកដ។

  ចំណែកប្រធានគណៈកម្មាធិការគណបក្ស សង្កាត់វត្តភ្នំ ក៏បានលើកឡើងពីសភាពការណ៍រួមនៅក្នុងមូលដ្ឋាន ដោយក្នុងសង្កាត់វត្តភ្នំមាន ប្រជាពលរស់នៅក្នុងសង្កាត់ចំនួន៩៦០ខ្នងផ្ទះ ស្មើនឹង៩៨០គ្រួសារ និងមានចំនួនប្រជាពលរដ្ឋជាង៤០០០នាក់ មានចំនួន១០ភូមិ។ ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ សង្កាត់ អនុវត្តបានល្អ ធ្វើឱ្យប្រជាពលរដ្ឋ ទទួលបានការជឿទុកចិត្តនិងមានភាពកក់ក្តៅ។ បានសហការទប់ស្កាត់ក្មេងទំនើងបានល្អ។ សង្កាត់បានចុះពិនិត្យដោយផ្ទាល់នៅតាមសណ្ឋាគារ និងបានធ្វើកិច្ចសន្យា មិនឱ្យមានការលួចលាក់ បើកល្បែងស៊ីសងខុសច្បាប់។ បន្ថែមពីនេះ សង្កាត់វត្តភ្នំទទួលបានចំណាត់ថ្នាក់លេខ១ ពីក្រសួងបរិស្ថាន ជាទីក្រុងស្អាត។ ប្រជាពលរដ្ឋ ប្រកបមុខរបរលក់ដូរ ដាច់ខ្លាំងជាងមុន សម្រាប់ថ្ងៃសោរ៍និងថ្ងៃអាទិត្យ ពោលគឺក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យមានផ្លូវថ្មើជើងចតុមុខ៕

អត្ថបទដែលជាប់ទាក់ទង