ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះលោកថាក់ស៊ីនឆ្ពោះទៅឥណ្ឌាមិនមែនសិង្ហបុរី, បង្កឲ្យមានការសន្និដ្ឋានពីផែនការរត់គេចខ្លួន

144

បាងកកយន្តហោះឯកជនរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឥឡូវនេះត្រូវបានគេបញ្ជាក់ថា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌា មិនមែនប្រទេសសិង្ហបុរី ដូចដែលបានអះអាងពីដំបូងឡើយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកថៃ។

ដំបូងឡើយ នៅម៉ោងប្រមាណ ៩:៣៣នាទីយប់ យន្តហោះរបស់លោកត្រូវបានគេប្រទះឃើញថា បានប្តូរទិសដៅ និងកំពុងហោះក្រឡឹងយ៉ាងអាថ៌កំបាំងនៅពីលើសមុទ្រអង់ដាម៉ង់។ ប៉ុន្តែមកដល់ម៉ោង ៩:៤៥នាទីយប់ ទិន្នន័យតាមដានការហោះហើរបានបង្ហាញយ៉ាងច្បាស់ថា យន្តហោះ Bombardier Global 7500 របស់លោក កំពុងហោះឆ្ពោះទៅកាន់ប្រជុំកោះ Nicobar និងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌា៕

អត្ថបទដែលជាប់ទាក់ទង