ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះលោកថាក់ស៊ីន បានចុះចតនៅទីក្រុងឌូបៃហើយមិនមែនប្រទេសសិង្ហបុរីទេ

150

ក្រុងបាងកក៖យោងតាមសារព័ត៌មាន Khasosod របស់ថៃចេញផ្សាយព្រឹកថ្ងៃនេះថា លោក ថាក់ស៊ីន ចុះចតនៅទីក្រុងឌូបៃ មិនមែនប្រទេសសិង្ហបុរីទេ។

លោក ថាក់ស៊ីន តាមរយៈបណ្តាញសង្គម X បានចេញបកស្រាយថា នៅពេលលោកចាកចេញពីប្រទេសថៃ ប៉ូលិសអន្តោប្រវេសន៍បានសាកសួរនាំអស់រយៈពេលប្រមាណ២ម៉ោង ធ្វើឱ្យយន្តហោះលោកមិនអាចចុះចតនៅចំណតសម្រាប់យន្តហោះឯកជនប្រទេសសិង្ហបុរី ដែលគេបិទម៉ោង១០យប់។

ក្រោយជួបបញ្ហាបែបនេះ លោកក៏សម្រេចចិត្តហោះទៅឌូបៃតែម្តង។ លោក ថាក់ស៊ីន បន្តអះអាងថា លោកនឹងវិលត្រឡប់មកថៃ ឱ្យបានមុនថ្ងៃទី៨ ខែកញ្ញា ដើម្បីចូលសវនាការថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

កាលពីយប់ថ្ងៃទី៤កញ្ញាយន្តហោះឯកជនរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឥឡូវនេះត្រូវបានគេបញ្ជាក់ថា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌា មិនមែនប្រទេសសិង្ហបុរី ដូចដែលបានអះអាងពីដំបូងឡើយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកថៃ។

ដំបូងឡើយ នៅម៉ោងប្រមាណ ៩:៣៣នាទីយប់ យន្តហោះរបស់លោកត្រូវបានគេប្រទះឃើញថា បានប្តូរទិសដៅ និងកំពុងហោះក្រឡឹងយ៉ាងអាថ៌កំបាំងនៅពីលើសមុទ្រអង់ដាម៉ង់។ ប៉ុន្តែមកដល់ម៉ោង ៩:៤៥នាទីយប់ ទិន្នន័យតាមដានការហោះហើរបានបង្ហាញយ៉ាងច្បាស់ថា យន្តហោះ Bombardier Global 7500 របស់លោក កំពុងហោះឆ្ពោះទៅកាន់ប្រជុំកោះ Nicobar និងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌា៕

អត្ថបទដែលជាប់ទាក់ទង