ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញនិងលោកជំទាវដឹកនាំមន្ដ្រីរាជការរដ្ឋបាលរាជធានីក្រុមប្រឹក្សារាជធានី ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តលង្កាកុសមារាម 

92

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោកជំទាវ និងឯកឧត្ដនលោកជំទាវជាអភិបាលរងរាជធានី មន្ដ្រីរាជការរដ្ឋបាលរាជធានីសមាជិក សមាជិកា ក្រុមប្រឹក្សារាជធានី និង លោកនិងលោកស្រីអភិបាលខណ្ឌទាំង១៤ ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាេសៀលថ្ងៃទី១១កញ្ញានេះបានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌទី៥នៅវត្តលង្កាកុសមារាម សង្កាត់បឹងកេងកងទី១ ខណ្ឌ បឹងកេងកងរាជធានីភ្នំពេញ។

  ក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៥នៅវត្តលង្កាព្រះកុសុមារាមនេះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០ នមស្ការព្រះរតនត្រ័យ សមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា។

 ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះ ឡើងក្នុងគោលបំណងដើម្បីឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកខាងមុខនិងសូមឱ្យអ្នកមានគុណទាំងអស់នោះ បែរភ័ក្រ ងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង