ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសកាតាថ្កោលទោសការអត្ថាធិប្បាយរបស់លោក Netanyahu ជុំវិញការរៀបចំការិយាល័យឱ្យក្រុមហាម៉ាស

141

ក្រុងដូហា៖ កាតា បានវាយបកលើនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ថា «ឱ្យប្រយ័ត្នសម្តី» បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែលរូបនេះ និយាយចោទប្រកាន់កាតា ទាក់ទងនឹងការរៀបចំការិយាល័យក្រុមហាម៉ាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ ២០២៥។

កាល ពី ថ្ងៃ ពុធ លោក Netanyahu បាន ព្រមាន កាតា ឱ្យ បណ្ដេញ មន្ត្រី ហាម៉ាស ចេញ ឬ នាំ ពួកគេ ទៅ កាត់ ទោស ហើយថាបើកាតាមិនធ្វើទេ ទុកឱ្យអ៉ីស្រាអែលជាអ្នកធ្វើ។ លោកក៏បានចោទប្រកាន់កាតាថា បានផ្តល់ទីជម្រកសុវត្ថិភាព និងហិរញ្ញប្បទានដល់ហាម៉ាសផងដែរ។ ក្រសួងការបរទេសកាតា ចាត់ទុកការអត្ថាធិប្បានេះថា ជាការគំរាមកំហែងចំពោះអធិបតេយ្យភាពកាតា ហើយថាការរៀបចំការិយាល័យក្រុមហាម៉ាស ធ្វើឡើងក្នុងក្របខណ្ឌនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួន ដែលស្នើសុំដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។

ក្រសួងការបរទេសកាតាបញ្ជាក់ថា «ការចរចាតែងតែធ្វើឡើងក្នុងលក្ខណៈផ្លូវការ តម្លាភាព មានការគាំទ្រពីអន្តរជាតិ និងនៅចំពោះមុខប្រតិភូអាមេរិក ក៏ដូចជាអ៉ីស្រាអែល។ ការលើកឡើងរបស់លោកNetanyahu ដែលថាកាតា លាក់ការណ៍សម្ងាត់ជាមួយហាម៉ាស គឺជាការប៉ុនប៉ងគ្មានប្រយោជន៍ ដើម្បីតែបង្ហាញពីភាពត្រឹមត្រូវនៃឧក្រិដ្ឋកម្មរបស់ខ្លួន ដែលត្រូវបានពិភពលោកទាំងមូលថ្កោលទោស»

គួរបញ្ជាក់ថា ការបោះពាក្យសម្តីដាក់គ្នាយ៉ាងក្តៅគគុក បានកើតមានឡើង ក្រោយអ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាស ទៅលើទីក្រុងដូហា របស់កាតា ដោយប៉ុនប៉ងសម្លាប់មេដឹកនាំនយោបាយហាម៉ាស កាលពីថ្ងៃអង្គារសប្តាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង