ឧត្តមសេនីយ៍ឯកច័ន្ទលំផាត់នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទទទួលមរណភាព
ភ្នំពេញ៖នាយទាហាន នាយទាហាន និងពលទាហានទាំងអស់ នៃអគ្គបញ្ជាការដ្ឋាន កងយោធ ពលខេមរភូមិន្ទ មានទុក្ខយ៉ាងក្រៀមក្រំដោយឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាចម្រុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគ ណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលមរណភាពនៅម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយរោគាពាធ។
ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ជាថ្នាក់ដឹកនាំមួយរូបនៃកងយោធពលខេមរភូមិន្ទ ដែល បានធ្វើពលិកម្ម និងចូលរួមធ្វើសកម្មភាពជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ។ ការទទួល មរណភាព របស់លោកឧត្តមសេនីយ៍ គឺជាការបាត់បង់ធនធានមនុស្ស និងថ្នាក់ដឹកនាំ កង យោធពលខេម រភូមិន្ទមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាច្រើនក្នុងបុព្វហេតុជាតិ។
មរណភាពរបស់លោកឧត្តមសេនីយ៍ ក៏ជាការបាត់បង់នូវស្វាមី និងឪពុកមួយរូបជាទី គោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌នៅក្នុងគ្រួសារ។
សពរបស់លោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នឹងត្រូវតម្កល់រៀបចំពិធីបុណ្យ តាម ប្រពៃ ណីព្រះពុទ្ធសាសនានៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ៕
